Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Neuer ជឿថា Bayern មិនទាន់អស់ឱកាសប្រជែង Bundesliga ទោះទើបចាញ់ Leverkusen

ប្រធានក្រុម Bayern Munich, Manuel Neuer និយាយថា ក្រុមរបស់ខ្លួនមិនទាន់អស់ឱកាសក្នុងការប្រជែងជើងឯក Bundesliga នោះទេ បើទោះបីជាបរាជ័យ ៣-០ ក្រោមថ្វីជើង Bayer Leverkusen កាលពីពីចុងសប្ដាហ៍កន្លងទៅក៏ដោយ។

ក្រុម Leverkusen ដឹកនាំដោយលោក Xabi Alonso រកគ្រាប់បាល់៣គ្រាប់ និងមិនរបូតគ្រាប់បាល់ទល់នឹងក្រុមការពារជើងឯក Bayer Munich នោះទេ ហើយពួកគេបានបង្កើនគម្លាត៥គ្រាប់នៅកំពូលតារាង Bundesliga ខណៈនៅសល់១៣ប្រកួតទៀតមុនរដូវកាល ២០២៣-២៤ ត្រូវបានបញ្ចប់។