ភ្នំពេញ៖ ជាក្រុមបាល់ទះតែមួយគត់ដែលមកពីខេត្ត ហើយអាចបន្តឡើងដល់ជុំទីពីរនៃពានរង្វាន់តេជោលីគ។ ក្រុមបាល់ទះស្នងការដ្ឋាន ន.ប ពោធិ៍សាត់ ដែលរហស្សនាមថា ម្ទេសខ្មាំង ក៏បានធ្វើព្យុះភ្លៀងយ៉ាងច្រើនផងដែរ ចាប់តាំងពីការប្រកួតជុំទីមួយ រហូតដល់ជុំពីរ ដោយបានយកឈ្នះបីសិត ទល់សូន្យលើក្រុមខ្លាំងកងពលធំអន្តរាគមន៍លេខបី ក្នុងជុំទីពីរនៃពានរង្វាន់បាល់ទះតេជោលីគ។
ប្រធានក្រុមស្នងការដ្ឋាន ន.ប ខេត្តពោធិ៍សាត់ បានពន្យល់ថា ហេតុអ្វីបានជាទស្សនិកជនដាក់ឈ្មោះក្រុមខ្លួនថា ម្ទេសខ្មាំង៖ ក្រុមស្នងការដ្ឋាន ន.ប ពោធិ៍សាត់ សល់មួយប្រកួតចុងក្រោយនៅថ្ងៃសុក្រទី១៦នេះ ដោយជួបក្រសួងមហាផ្ទៃ មុនពួកគេត្រូវត្រលប់ទៅផ្ទះវិញ៕