លោក Jurgen Klinsmann ត្រូវបានបណ្ដេញចេញពីតំណែងគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បន្ទាប់ពីកាន់តួនាទីអស់រយៈពេល១២ខែ។ គ្រូបង្វឹកវ័យ៥៩ឆ្នាំ ត្រូវបានតែងតាំងកាលពីខែកុម្ភៈឆ្នាំមុន ជាមួយនឹងកិច្ចសន្យាដែលមានសុពលភាពរហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cup 2026។
ប៉ុន្ដែគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ បានរបូតតំណែងរបស់ខ្លួន បន្ទាប់ពីក្រុមកូរ៉េខាងត្បូងធ្លាក់ចេញពីព្រឹត្តិការណ៍ AFC Asian Cup កាលពីដើមខែកុម្ភៈកន្លងទៅ ត្រឹមវគ្គ៤ក្រុមចុងក្រោយ ក្រោមថ្វីជើងហ្សកដានី។