ទោះបីជាមានលេចឮដំណឹងយ៉ាងខ្ចខ្ចាយ ក្នុងការផ្លាស់ទៅ Real Madrid នារដូវក្ដៅខាងមុខ ប៉ុន្ដែKylian Mbappe
ត្រូវបានរាយការណ៍ថា គេបដិសេធដំណឹងដែលថាគេបានព្រមព្រៀងជាមួយក្លឹបយក្សអេស្ប៉ាញ អំឡុងពេលចូលរួមទទួលទានអាហារពេលល្ងាចនៅវិមានប្រធានាធីបតី នាទីក្រុងប៉ារីស ប្រទេសបារាំង។
Mbappe និងប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi ត្រូវបានអញ្ជើញទៅវិមាន Elysee ដើម្បីទទួលទានអាហារពេលល្ងាច ដែលរៀបចំដោយប្រធានធិបតីបារាំង លោក Emmenuel Macron។ មានបុគ្គលល្បីក្នុងវិស័យកីឡាជាច្រើនរូបចូលរួមផងដែរ ហើយ Mbappe ត្រូវបានសួរអំពីការចូលរួមក្លឹប Real Madrid នារដូវក្ដៅខាងមុខ ប៉ុន្ដែបើយោងតាមប្រភពពីសារព័ត៌មាន RMC Sport បានរាយការណ៍ថា ខ្សែប្រយុទ្ធរូបនេះ អះអាងថាការផ្ទេរមិនទាន់សម្រេចទៅបាននោះទេ។