ក្នុងកិច្ចសន្ទនាកម្មវិធី វីរជនគុនខ្មែរ របស់ AMS Sports នៅទីបំផុត ធន់ រិទ្ធី បានទម្លាយមូលហេតុនៅពីក្រោយការវាយញឹកញាប់បំផុតតែលើសង្វៀន ទទក។ កូនសិស្សលោក ធន់ សុភា ពន្យល់ថាមិនបាចជាប់កុងត្រានោះឡើយ តែមានហេតុផលមួយចំនួន ដែលខ្លួនប្រកួតភាគច្រើនតែលើសង្វៀនមួយនេះ។
អ្នកប្រដាល់មកពីក្រុងអរិយក្សត្រនេះ ថាមែនទែនទៅរូបគេអាចចេញទៅវាយនៅសង្វៀនផ្សេងៗបានឱ្យតែមានការចរចារត្រូវរូវ និងស្ថានភាពសមស្របណាមួយនោះ។
អ្នកលេងគុនខ្មែរ ធន់ រិទ្ធី ជាង១០ប្រកួតចុងក្រោយតែងតែងទទួលបានជ័យជំនះជារឿយៗ ពោលភ្លាត់ចាញ់តែមួយប្រកួតជាមួយកីឡាករអ៊ឺរ៉ង Arvin Mehboudi និងស្មើ២ប្រកួតជាមួយកីឡាករទូរគី ខៃវ៉ាន់ និងខ្លាចាស់ សៃយុគ ភុមផានមួង៕