Skip to content
    ទំព័រដើម  »  កីឡាជាតិ

ក្រុមពលករខ្មែរនៅកូរ៉េខាងត្បូងប្រកួតបាល់ទាត់មិត្តភាពលក្ខណៈសប្បុរសធម៌ជួយមន្ទីរពេទ្យគន្ធបុប្ផា

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ពលករខ្មែរនៅកូរ៉េខាងត្បូងបានប្រមូលផ្ដុំគ្នារៀបចំការប្រកួតបាល់ទាត់មិត្តភាពលក្ខណៈសប្បុរសធម៌ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

លោក ឡោ សេងកេ ជាអតីតបុគ្គលិកក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ និងបច្ចុប្បន្នកំពុងបំពេញការងារនៅកូរ៉េខាងត្បូងប្រាប់ថា ក្រុមដែលចូលរួមទាំងអស់មានចំនួន១០ក្រុម មកពីតាមទីតាំងផ្សេងៗគ្នា។ លោកថា តាមពិតទៅ ការប្រមូលផ្ដុំគ្នាប្រកួតបាល់ទាត់នេះមានតាំងពីឆ្នាំ២០១៥ ដោយធ្វើឡើងពេលសម្រាកពីការងារដើម្បីបង្កើតចំណងមិត្តភាពទៅវិញទៅមក។

សម្រាប់ក្រុមដែលចូលរួមមានដូចជា ៖

1 E9 pay យូណាយធីត ( 아산 )

2 ជីនយ៉ង់ ( 김해 )

3 ឥន្រ្ទី សឆាង ( 부산 )

4 រាជសីហ៍ឆ្លងដែន ( 김포 )

5 មុកផូ ( 목포 )

6 បក្សីឆ្លងដែន (화성)

7 ឥន្រ្ទី ក្វាងជូធំ ( 광주광역시)

8 ខ្មែរសុីហុឹង ( 안산시 )

9 យុវជនខ្មែរអង្គរ ( 음성 )

10 នគររាជ ( 화성 발란 )

ចំពោះថវិកាដែលប្រមូលបានមានចំនួន១០០០ដុល្លារអាមេរិក និងត្រូវបានប្រគល់ដល់មន្ទីរពេទ្យគន្ធបុប្ផា កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ តាមរយៈលោក សុក វាសនា៕