Skip to content
    ទំព័រដើម  »  កីឡាជាតិ

ពាន RITHY JESDA ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈអ្នកគ្រប់គ្រងការប្រកួតវាយតម្លៃបានថាមានភាពរលូនល្អ

លោក​ ម៉ក់ រស្មីច័ន្ទសិលា ជាអ្នកសម្របសម្រួលការប្រកួតទាំងមូលនៃពានរង្វាន់បាល់ទាត់ក្នុងសាល RITHY JESDA U25 មកដល់វគ្គ Semi-Final អាចនិយាយបានថាមានភាពល្អប្រសើរច្រើន សម្រាប់ក្រុមទាំងអស់ដែលបានចូលរួមប្រកួតប្រជែងក្នុងរដូវកាលទី១នេះ។ បុរសមានប្រភពពីខេត្តកំពតនេះ បញ្ជាក់ចំៗថាក៏ព្រោះតែសមាសភាពក្រុមចូលរួមទាំងអស់មានការយល់ដឹងអំពីច្បាប់ល្បែង និងការគោរពប្រត្តិបត្តិច្បាប់បានខ្ជាប់ខ្ជួនគួរជាទីកត់សម្គាល់។

យើងឃើញថាក្រុមទាំងអស់ចូលរួមលេងដោយបច្ចេកទេស បាល់ទាត់ក្នុងសាលយើងបច្ចុប្បន្នឃើញថាយុវជនគ្រប់កម្រិតទាំងអស់យល់ដឹងពី Game ច្រើនជាងមុន។

សូមរំឭកថា ពានរង្វាន់ Rithy Jesda Cup U25 រដូវកាលទី១ ឆ្នាំ២០២៤ មាន ១២ក្រុមចូលរួម បែងចែកជាបីពូល និង៤ដំណាក់កាល។ សម្រាប់កាលទី៣ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុម Avatar FT និងក្រុម  Lucky FT បានបញ្ចាប់ទៅដោយ Avatar បានយកឈ្នះក្នុងលទ្ធផល ៨ទល់នឹង១។

ក្រុម Avatar FT នឹងឡើងទៅជួបតទល់ក្រុមខ្លាំង DIG FC ក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីរកម្ចាស់ជើងឯកហ្វូតសាល RITHY JESDA U25 រដូវកាលទី១ អមដោយប្រាក់រង្វាន់ ១០លានរៀល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះតែម្តង៕​