Skip to content
    ទំព័រដើម  »  កីឡាជាតិ

លោក ហុង ផេង ៖ គ្រប់គ្នាធ្វើបានល្អ ខណៈកូនក្រុមបរទេស៣នាក់ប្រឹងលេងទាំងរបួស

ទោះមិនអាចឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០២៣/២០២៤ លោក ហុង គ្រូបង្គោលក្រុមបឹងកេត ទទូចថា កូនក្រុមរបស់ខ្លួនធ្វើបានល្អក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ តទល់ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤។

បឹងកេតបានយកឈ្នះព្រះខ័នរាជស្វាយរៀង ១ទល់នឹង២ ក្នុងជើងទី២ ប៉ុន្តែក្រុមមានមូលលដ្ឋាននៅខេត្តស្វាយរៀងបានឡើងទៅវគ្គដណ្ដើមជើងឯក តាមរយៈជ័យជម្នះសរុបទាំង២ជើង ៤ទល់នឹង៣។ យ៉ាងណា លោក ហុង ផេង សង្កត់ធ្ងន់ថា កូនក្រុមបានព្យាយាមដាក់សម្ពាធច្រើនក្នុងវគ្គទី១។ មិនតែប៉ុណ្ណោះទេ កូនក្រុមបរទេស៣រូបបានប្រឹងប្រែងលេងទាំងមានរបួសទៀតផង។

វគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី២៨ ខែមេសា នៅស្តាតអូឡាំពិក បឹងកេតត្រូវប៉ះវិសាខាយកលេខ៣ និងព្រះខ័នរាជស្វាយរៀង ជួបភ្នំពេញក្រោនដណ្ដើមជើងឯក៕