Skip to content
    ទំព័រដើម  »  ផ្សេងៗ

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌនាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់នៅកម្ពុជា Krud Dance Idols

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ! ភេសជ្ជៈប៉ូវកម្លាំងគ្រុឌដែលជាផលិតផលដ៏ពេញនិយមផលិត​ដោយក្រុមហ៊ុនវឌ្ឍនៈ ប៊្រូវើរី បង្កើតនូវកម្មវិធីរាំ Krud Dance Idols ដែលជាកម្មវិធីបើកទំព័រប្រលងរាំលំដាប់ប្រទេសដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា។

នេះគឺជាការប្រកួតរាំតែ១គត់របស់កម្ពុជា ដែលនឹងប្រមូលផ្តុំក្រុមរាំជើងខ្លាំងទូទាំងប្រទេសមកប្រកួតតទល់គ្នាយ៉ាងក្តៅគគុកនៅលើឆាករាំដ៏ប្រណិត និងអស្ចារ្យ។ Krud Dance Idols កំពុងតែរង់ចាំអ្នកដែលមានទេពកោសល្យផ្នែករាំ មានបំណងចង់មកដុសខាត់សមត្ថភាព មានភាពជឿជាក់ ភាពក្លាហាន ក្នុងការពង្រឹងសក្តានុពលផ្នែករាំក្នុងប្រទេសកម្ពុជាឲ្យមកឈោងចាប់ក្តីស្រមៃដែលចង់ក្លាយជាកំពូលក្រុមតារារាំលំដាប់ប្រទេស។ បេក្ខភាពទាំងអស់នឹងមានឱកាសក្នុងការទទួលយកបទពិសោធន៍ និងជំនាញក្បាច់រាំប្លែកៗពីគណកម្មការ និងគ្រូបង្វឹកដែលមានជំនាញផ្នែករាំជាច្រើនឆ្នាំ។ អ្វីដែលកាន់តែអស្ចារ្យក្រុមឈ្នះនឹងទទួលបានពានរង្វាន់ជើងឯកក្រុមរាំ Krud Dance Idols ជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ជាពិសេសព្រមទាំងបានក្លាយជាទូតសុច្ឆន្ទៈផ្នែករាំរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌដែលនឹងមានឱកាសក្នុងការបង្ហាញខ្លួននៅលើឆាកធំៗរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។

រួសរាន់ឡើងកុំឲ្យសមត្ថភាពដ៏អស្ចារ្យរបស់អ្នកត្រូវបានកប់ទុកចោល។ ពាក្យចូលរួមប្រកួតចាប់ផ្តើមបើកទទួលចាប់ពីថ្ងៃនេះតទៅជាមួយនឹងលក្ខខណ្ឌនៃការចូលរួមដូចខាងក្រោម៖

– បេក្ខជនត្រូវចូលរួមចុះឈ្មោះប្រកួតជាក្រុមដែលក្នុងមួយក្រុមតម្រូវឲ្យមានសមាជិកចាប់ពី ៥ ទៅ ៧ នាក់ ដែលមានអាយុចាប់ពី១៥-២៨ឆ្នាំ ក្នុងនោះអាចមានសមាជិកជាជនជាតិបរទេស២នាក់ (បញ្ជាក់ពេលប្រកួតមានតែសមាជិក៥នាក់ប៉ុណ្ណោះដែលអាចបង្ហាញសមត្ថភាពនៅលើវេទិកា )

-​ បេក្ខជនត្រូវរាំជាមួយ​នឹងបទអ្វីក៏បាន (ចាប់ពី២នាទីឡើងទៅ)
– ចំពោះបេក្ខភាពដែលជាប់ទៅវគ្គ៣០ក្រុមចុងក្រោយ ក្រុមការងាររបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌនឹងធ្វើការទំនាក់ទំនងទៅផ្ទាល់ ។
– សិល្បៈករដែលជាប់កុងត្រា ឬមិនជាប់កុងត្រា ក៏អាចចូលរួមបានដែរ។

– ក្រុមចូលរួមប្រកួតនីមួយៗត្រូវបង្ហោះវីដេអូ (ចាប់ពី𝟐នាទីឡើងទៅ) ដែលចង់ដាក់ប្រកួត នៅលើ 𝐀𝐜𝐜𝐨𝐮𝐧𝐭 ផ្ទាល់ខ្លួនមានដូចជា 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤, 𝐓𝐢𝐤𝐓𝐨𝐤, 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 ហើយត្រូវ 𝐓𝐚𝐠 មកកាន់ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 របស់កម្មវិធី 𝐊𝐫𝐮𝐝 𝐝𝐚𝐧𝐜𝐞 𝐢𝐝𝐨𝐥𝐬 ផេកផ្លូវការទាំង𝟑 រួមជាមួយនឹង 𝐇𝐚𝐬𝐡𝐭𝐚𝐠 #kruddanceidols

កម្មវិធី 𝐊𝐫𝐮𝐝 𝐝𝐚𝐧𝐜𝐞 𝐢𝐝𝐨𝐥𝐬 នឹងមានបេសកកម្មទៅតាមបណ្តាខេត្តក្រុងមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត ដើម្បីស្វែងរកអ្នកដែលមានសមត្ថភាព។ កុំភ្លេចកាន់ដៃក្រុមរបស់អ្នកមកដាក់ពាក្យចូលរួមប្រកួតទាំងអស់គ្នា! តស់នៅចាំដល់ណាទៀត​ រួសរាន់ឡើងសម្រេចក្តីស្រមៃដ៏អស្ចារ្យរបស់អ្នក! ចំពោះព័ត៌មានបន្ថែម កុំភ្លេចតាមដានផេកផ្លូវការរបស់ Krud Energy និង Krud Dance Idols !