Skip to content
ផ្ទុះខ្លាំង! មិនដល់២៤ម៉ោងផង វីដេអូ Surprise មង្គលការអតិថិជនរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដោយកញ្ញារ៉ាប៊ីមានអ្នកទស្សនាជិត ៣លាននាក់
    ទំព័រដើម  »  វីដេអូ

ផ្ទុះខ្លាំង! មិនដល់២៤ម៉ោងផង វីដេអូ Surprise មង្គលការអតិថិជនរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដោយកញ្ញារ៉ាប៊ីមានអ្នកទស្សនាជិត ៣លាននាក់

ស្អាតហើយ ល្បីទៀត! កញ្ញារ៉ាប៊ីបានធ្វើរឿងមួយនេះ ដោយចុះទៅ Surprise កូនកំលោះ កូនក្រមុំ ដែលជាអតិថិជនរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដល់រោងការដោយផ្ទាល់នៅខេត្តកំពត ហើយច្រៀងចម្រៀងជាច្រើនបទ ព្រមទាំងជូនកាដូអនុស្សាវរីយដល់កូនកំលោះ កូនក្រមុំប្រកបដោយភាពរីករាយ។

ភ្ញៀវកិត្តិយសកំពុងតែទទួលទានអាហារ ព្រមទាំងក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃស្រាបៀរវឌ្ឍនៈ, ដ្រាហ្គិន, គ្រុឌ និងភេសជ្ជៈ វី-អាកទីវ សុខៗ ស្រាប់តែលេចវត្តមានកំពូលតារាចម្រៀងស្រីដ៏ល្បី កញ្ញា រ៉ាប៊ី ដែលធ្វើឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងពេញរោងការ។ រ៉ាប៊ីបានជូនពរគូស្វាមីភរិយាថ្មី និងច្រៀងចម្រៀងជាច្រើនបទ ដែលបានញ៉ាំងបរិយាកាសមង្គលការកាន់តែរីករាយ និងអធិកអធម។

ទាំងកូនកំលោះកូនក្រមុំ ទាំងភ្ញៀវកិត្តិយសចូលរួមពិតជារំភើប និងនឹកស្មានមិនដល់ថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានផ្តល់កាដូអនុស្សាវរីយជាច្រើន ហើយព្រមទាំងផ្តល់ជាវត្តមានតារាតំណាងរបស់ខ្លួនមកចូលរួមផ្តល់ភាពរីករាយដល់ពួកគាត់។

បានទាំងផលិតផល វឌ្ឍនៈ ប្រ៊ូវើរី ដែលមានរសជាតិឆ្ងាញ់ គុណភាពខ្ពស់ ឈ្នះមេដាយមាសជាច្រើន បានទាំងភាពអស្ចារ្យដែលមិនអាចបំភ្លេចបានក្នុងថ្ងៃពិសេស។ ជ្រើសរើសផលិតផលរបស់ វឌ្ឍនៈ ប៊្រូវើរី នឹងមានឱកាសទទួលបានភាពភ្ញាក់ផ្អើលពីតារាតំណាងរបស់ វឌ្ឍនៈ ប្រ៊ូវើរី។

តស់! មកទស្សនាវីដេអូកំពុងផ្ទុះខ្លាំងនេះ ហើយចាំមើលទាំងអស់គ្នា តើវត្តមានតារាចម្រៀងល្បីៗតំណាងឲ្យក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រូបណា នឹងទៅ Surprise ដល់គូស្វាមីភរិយាថ្មីបន្ទាប់?