Skip to content
    ទំព័រដើម  »  កីឡាជាតិ

មានសមត្ថភាពខ្ពស់ក្នុងកីឡាការ៉ាតេហើយ ស្រៀង វីរៈ ជាកីឡាករបាល់ទះសំខាន់ម្នាក់ក្នុងក្រុមចំណុះអង្គរក្សទៀត

ជាកីឡាករការ៉ាតេដែលធ្លាប់ដណ្ដើមបានមេដាយយ៉ាងច្រើនជូនជាតិហើយ សៀង វីរៈ ក៏ជាសមាជិកស្នូលមួយរូបប្រចាំក្រុមកីឡាកងអន្តរាគមន៍ទី៩ការពារទីស្ដីការគណៈរដ្ឋមន្ត្រីនៃបញ្ជាការដ្ឋានអង្គរក្សថែមទៀត។

យុវជនមានប្រភពមានឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ចូលចិត្តលេងកីឡាបាល់ទះតាំងពីក្មេងម្ល៉េះ តែអំឡុងនោះ ក៏ឆ្លៀតហ្វឹកហាត់កីឡាការ៉ាតេផងដែរ ពោលមកទល់ពេលនេះមានរយៈពេល១៥ឆ្នាំ និងបានជាប់ជម្រើសជាតិក្នុងឆ្នាំ២០១៨។

សម្រាប់ការងារជាអង្គរក្សវិញ ម្ចាស់មេដាយមាសការ៉ាតេអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ និង២០២៣រូបឱ្យដឹងថា មានរយៈពេល៣ឆ្នាំមកហើយ និងលេងតួនាទីជាអ្នកដេញបាល់លឿន ឬ រ៉ាពីត។

ស្រៀន វីរៈ ក៏ជានិស្សិតទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញនីតិសាស្ត្រ និងជាមន្ត្រីកងអង្គរក្សនៃកងអន្តរាគមន៍ទី៩ការពារទីស្ដីការគណៈរដ្ឋមន្ត្រី៕