បន្ទាប់ពីចាញ់ Arsenal០-១ កាលពីថ្ងៃទី១២ ខែឧសភា Manchester United បានបញ្ជូនក្រុមការងារជាងទៅ Old Trafford ភ្លាមៗ ដើម្បីជួសជុលស្ថានភាពលេចធ្លាយ និងទឹកជំនន់។
សារព័ត៌មាន Daily Mail រាយការណ៍ថា កម្មករបានបង្ហាញខ្លួននៅខាងក្រៅ Old Trafford មិនដល់២៤ម៉ោងផង បន្ទាប់ពីការប្រកួតរបស់ Man UTD ទល់ Arsena។ ក្រុមកម្មករអនុវត្តគម្រោងជួសជុលមួយផ្នែកនៃកីឡដ្ឋានជាពិសេសទីតាំងដែលរងគ្រោះដោយភ្លៀងធ្លាក់នៅថ្ងៃទី១២ ឧសភា។
The Sun បានពិពណ៌នាថា “នេះជាសកម្មភាពដ៏លឿនរហ័សរបស់ MU បន្ទាប់ពីទឹកបានហូរចុះមកដូចទឹកធ្លាក់ដំបូល។
ភាគី Man UTD បានថ្លែងថា Old Trafford ទទួលបានបរិមាណទឹកភ្លៀងខ្ពស់បំផុតក្នុងរយៈពេលជាង២ម៉ោងបន្ទាប់ពីចប់ការប្រកួត។ បរិមាណទឹកភ្លៀងនេះគឺច្រើនជាងខែឧសភាឆ្នាំមុន។ ជាសំណាងល្អ អ្នកគាំទ្រក្រុមទាំងពីរបានចាកចេញពីទីលានដោយសុវត្ថិភាព។
ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យកន្លែងឈរ និងផ្នែកខាងក្រោយត្រូវជន់លិច។
Old Trafford មានការខូចខាតជាយូរមកហើយ។ នៅចុងឆ្នាំមុន អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា តំបន់មួយនៃដំបូលរបស់ Old Trafford បានលេចធ្លាយអស់ជាច្រើនឆ្នាំមកហើយ តែមិនត្រូវបានជួសជុលទេ។
ទីលាន Old Trafford ជារឿយៗត្រូវជន់លិចអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។ អ្នកគាំទ្រ MU ភាគច្រើនចាត់ទុកថាស្ថានភាពមិនល្អនៅ តែគ្រួសារ Glazer ហាក់មិនសូវខ្វល់ខ្វាយ។
បន្ទប់ផ្លាស់ប្តូររបស់ក្រុមភ្ញៀវក៏ធ្លាយដែរ។ រូបភាពនេះពិតជាពិបាកទទួលយកណាស់សម្រាប់ក្រុមប្រពៃណីដូចជា MU ។
Ronaldo ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសនជាមួយលោក Piers Morgan កាលពីចុងឆ្នាំ ២០២២ ថា “គ្មានអ្វីផ្លាស់ប្តូរទេ ចាប់តាំងពីខ្ញុំចាកចេញ។ អាងហែលទឹក កន្លែងហាត់ប្រាណ សូម្បីតែបច្ចេកវិទ្យាមួយចំនួន។