Skip to content
អបអរសាទរ វឌ្ឍនៈ ព្រីមៀមបៀរ បានជាប់នៅក្នុងបេក្ខភាពស្រាបៀរល្អផ្ដាច់គេទូទាំងពិភពលោកក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5)
    ទំព័រដើម  »  ផ្សេងៗ

អបអរសាទរ វឌ្ឍនៈ ព្រីមៀមបៀរ បានជាប់នៅក្នុងបេក្ខភាពស្រាបៀរល្អផ្ដាច់គេទូទាំងពិភពលោកក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5)

អបអរសាទរ វឌ្ឍនៈ ព្រីមៀមបៀរ បានជាប់នៅក្នុងបេក្ខភាពស្រាបៀរល្អផ្ដាច់គេទូទាំងពិភពលោកក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Prize of the Jury 2024 នៃស្ថាប័ន Monde Selection ។

ពានរង្វាន់ Prize of the Jury គឺជាពានរង្វាន់ដ៏អស្ចារ្យបំផុតដែលជានិមិត្តសញ្ញានៃភាពឥតខ្ចោះ ចម្រាញ់យកផលិតផលស្រាបៀរតែ៥ ម៉ាកសញ្ញាប៉ុណ្ណោះ ក្នុងចំណោមម៉ាកសញ្ញារាប់រយម៉ាកទូទាំងពិភពលោក ដែលបានដាក់ស្នើទៅស្ថាប័ន Monde Selection ក្នុងឆ្នាំ២០២៤។

នេះជាមោទកភាព ហើយជាប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មាន សម្រាប់ផលិតផលស្រាបៀរនៅប្រទេសកម្ពុជា ដែលមាន វឌ្ឍនៈ ព្រីមៀមបៀរ ផលិតដោយកូនខ្មែរពិតៗ មានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលជាច្រើនទាំងក្នុងស្រុក ក្នុងតំបន់ និងពិសេសបំផុតអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតស្រាបៀរ។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមានមោទកភាពដែលបានបំពេញគ្រប់លក្ខខណ្ឌ និងនាំយកផលិតផលរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ ហើយសមិទ្ធផលដ៏អស្ចារ្យនេះ បានធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្ត កាន់តែជឿជាក់លើគុណភាព និងរសជាតិ សម្រាប់ផលិតផលរបស់យើង ហើយយើងនៅតែបន្តនាំយកភាពអស្ចារ្យជាច្រើនទៀតជូនអតិថិជន និងប្រទេសកម្ពុជា។