Skip to content
    ទំព័រដើម  »  កីឡាជាតិ

អាស៊ីអឺរ៉ុបបានមេដាយច្រើនជាងគេពីការប្រកួតកីឡាតេក្វាន់ដូ ITF ឧត្ដមសិក្សា

ក្រុមកីឡាតេក្វាន់ដូ ITF នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដណ្ដើមមេដាយច្រើនជាងគេពីការប្រកួតកីឡាឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ២០២៤។

ជាលទ្ធផលពីការប្រកួតរយៈ៤ថ្ងៃ ក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបទទួលបានមេដាយ១០គ្រឿង ដែលមានមាស៤គ្រឿង, ប្រាក់២គ្រឿង និងសំរឹទ្ធ៤គ្រឿង។

ក្រុមតេក្វាន់ដូ ITF វិទ្យាស្ថានខេមអេដ បានមេដាយមាស៤គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ៣គ្រឿង សរុប៩គ្រឿង។ ក្រុមសាកលវិទ្យាល័យវេស្ទើន សាខាខេត្តកំពង់ចាម ទទួលបានមេដាយមាស២គ្រឿង, ប្រាក់២គ្រឿង និងសំរឹទ្ធ១គ្រឿង សរុប៥គ្រឿង។ សាកលវិទ្យាល័យវេស្ទើន បានមេដាយមាស១, ប្រាក់៣ និងសំរឹទ្ធ៤ សរុប៨គ្រឿង។ វិទ្យាស្ថានបច្ចេកវិទ្យាប្រាជ្ញាសាស្ត្រ ខេត្តកំពង់ស្ពឺ បានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ៤គ្រឿង។ សាកលវិទ្យាល័យឡាយហ្វ បានមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ២ សរុប៥គ្រឿង។ ចំណែកសាកលវិទ្យាល័យស្វាយរៀង បានមេដាយសំរឹទ្ធ៤គ្រឿង។

ការប្រកួតកីឡាតេក្វាន់ដូនៃព្រឹត្តិការណ៍កីឡាឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ២០២៤ មានសរុប១៣វិញ្ញាសា ចែកចេញជា២ផ្នែក គឺ មេគុន៤វិញ្ញាសា និងប្រយុទ្ធ៩វិញ្ញាសា ដំណើរការពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ខែឧសភា នៅសាលសកលវិទ្យាល័ភូមិន្ទភ្នំពេញ មានកីឡាករ៣០នាក់ និងកីឡាការិនី២២នាក់៕