Skip to content
ទស្សនាពិធីបើកពានរង្វាន់ Soccer League លើកទី៧ ព្រមទាំងរួមចំណែកបរិច្ចាគជួយកុមារកម្ពុជា
    ទំព័រដើម  »  កីឡាជាតិ

ទស្សនាពិធីបើកពានរង្វាន់ Soccer League លើកទី៧ ព្រមទាំងរួមចំណែកបរិច្ចាគជួយកុមារកម្ពុជា

កម្មវិធីបើកនៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ2024 ក្រោមមូលបទ “បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា” ដែលនៅក្នុងនោះមានការប្រកួតបាល់ទាត់សប្បុរសធម៌ រវាង ក្រុម ស.ស.យ.ក. អលស្តារ និង ផ្ការីកគ្រប់រដូវនាយពាក់មី ដើម្បីប្រមូលមូលនិធិជួយទៅដល់កុមារកម្ពុជា និងលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិអូឡាំពិក ។

តាមរយៈការចូលរួមរបស់បងប្អូនកម្ពុជាគឺជាកម្លាំងចិត្តដែលជំរុញទៅដល់កីឡាករកីឡាការនីគ្រប់រូបហើយក៏ដូចជាការចូលរួមចែករំលែកក្តីស្រលាញ់ក្នុងការគាំទ្ររកម្មវិធីមូលនិធិដើម្បីកុមារកម្ពុជាទាំងអស់គ្នា។

សម្រាប់​បងប្អូន​ ដែល​ចូល​រួម​ទស្សនា សំបុត្រដែលលោកអ្នកបានទិញគឺជាការបរិច្ចាគរបស់អ្នកចំពោះកុមារកម្ពុជាហើយលោកអ្នកក៏អាចមានឱកាសក្នុងការឈ្នះរង្វាន់ម៉ូតូតាមរយៈការចាប់ឆ្នោតផងដែរ។

តម្លៃ និងទីតាំងលក់សំបុត្រ

  • តំបន់ពិសេស (Zone A) តម្លៃ ២០,០០០ រៀល + ទទួលបានអាវមួយ
  • តំបន់អ្នកគាំទ្រ (Zone B) តម្លៃ ១៥,០០០ រៀល + ទទួលបានអាវមួយ
  • តំបន់ទូទៅ (Zone C) តម្លៃ ៤,០០០ រៀល

– ពហុកីឡដ្ឋានជាតិអូឡាំពិក

“ខ្លោងទ្វារធំ” (https://maps.app.goo.gl/3sqwdqEs97s1xSG88) | ធ្វើការកក់ ឬទិញតាមរយៈ លោក សំបូរ ប៊ុនណាក់, ០៨៩ ៨៧៦ ៩២៦

– អាគារ The Kampus (https://maps.app.goo.gl/U6thA7idDKDimoFw5) | ធ្វើការកក់ ឬទិញតាមរយៈ លោក រី បូរៈ, ០៩៧ ៩៥២ ៦២៥០

– តារាងបាល់ទាត់ផ្ការីកគ្រប់រដូវ (https://maps.app.goo.gl/U1jDGWerFpWYkbQp9) | ធ្វើការកក់ ឬទិញតាមរយៈ ០៦៩ ៤០០ ០៤០

បញ្ជាក់៖ លោកអ្នកក៏អាចទំនាក់ទំនងកក់ ឬទិញតាមរយៈ page ផ្លូវការរបស់ UYFC Soccer League យើងផងដែរ! សំបុត្រដែលលោកអ្នកបានទិញគឺជាការបរិច្ចាគរបស់អ្នកចំពោះកុមារកម្ពុជា និងក៏អា

ចជាសំណាងក្នុងការទទួលបានម៉ូតូជារង្វាន់ផងដែរ។

កម្មវិធីបើកនៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ2024 ក្រោមមូលបទ “បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា” មាន ៦១ក្រុមចូល​រួម​ប្រកួត​ ក្នុង​នោះ​មាន​ក្រុមនារី ​ចំនួន ១៣ក្រុម

និង​ធ្វើ​ឡើង​នៅ​ថ្ងៃទី០៩ មិថុនា ២០២៤ ចាប់ពី ១៧:០០នាទី តទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក គ្រោងនឹងបញ្ចប់នៅអំឡុងខែកក្កដាឆ្នាំ២០២៤ ខាងមុន​៕