នៅថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ Genuis Resort សហការជាមួយ BNI Cambodia Foundation នឹងមានព្រឹត្តិការណ៍ការប្រកួតជិះសេះកុមារសប្បុរសធម៌ ដើម្បីអបអរទិវាកុមារអន្តរជាតិ។ អ្វីដែលពិសេសទៅទៀតនោះគឺរាល់ចំណូលដែលទទួលបានមកពីព្រឹត្តិការណ៍មួយនេះនឹងយកទៅឧបត្ថម្ភដល់សាលាគ្រួសារថ្មីក្នុងខេត្តបាត់ដំបង។
ព្រឹត្តិការណ៍ប្រកួតជិះសេះនេះធ្វើឡើងក្នុងបរិវេណ Genuis Resort ដែលចាប់ផ្តើមពីម៉ោង ២រសៀលដល់ម៉ោង៨យប់។ សម្រាប់វិញ្ញាសារដែលប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍មួយនេះមានពីរវិញ្ញាសាររួមមាន Promenadeb Assisted Horseback Riding និង PONY GAMES។ ក្រៅតែពីការប្រកួតសេះអ្នកចូលរួមក៏ទទួលទស្សនីយភាពដដៃទៀតៗដូចជា ការដើរបង្ហាញម៉ូដ ការដាក់បង្ហាញគ្រឿងអលង្ការ និងកម្មវិធីជាច្រើនទៀត។
សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងកម្មវិធីនេះអាចទាក់ទងធ្វើការទិញសំបុត្រតាមរយៈ វេបសាយ Genuis Resort ឬផេកហ្វេសប៊ុកក៏បាន។ តម្លៃសំបុត្រមានពីរសម្រាប់មនុស្សធំតម្លៃ ៥០ដុល្លារ និង ៣៥ ដុល្លារសម្រាប់ក្មេងមានអាយុចន្លោះ ១៣ទៅ១៧ឆ្នាំ ចំពោះកុមារដែលមានអាយុតិចជាងអាយុកំណត់ចូលរួមដោយសេរី។
សូមបញ្ជាក់ថា នេះជាលើកទីមួយហើយដែល Genuis Resort សហការជាមួយ BNI Cambodia បង្កើតនៅព្រឹត្តិការណ៍ការប្រកួតជិះសេះសប្បុរសធម៌ ប្រមូលថវិកាជួយដល់សាលាគ្រួសារថ្មីនៅខេត្តបាត់ដំបងនេះ៕