Skip to content
    ទំព័រដើម  »  កីឡាជាតិ

កម្ពុជាធ្វើម្ចាស់ផ្ទះវគ្គជម្រុះបាល់ទាត់យុវជនជើងឯកអាស៊ីអាយុក្រោម១៧ឆ្នាំ

កម្ពុជាស្ថិតក្នុងចំណោមប្រទេស៩ផ្សេងទៀតដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះបាល់ទាត់ជើងឯកយុវជនអាស៊ី អាយុក្រោម១៧ឆ្នាំ ឆ្នាំ២០២៥ ឬ AFC U17 Championship 2025។

ប្រទេស៩ផ្សេងទៀតមានដូចជា ចិន ឆាយនីសតៃប៉ិ ឡាវ ហ្សកដានី គុយវ៉ែត កាតារ សិង្ហបុរី ថៃ និងវៀតណាម។

សម្រាប់កាលបរិច្ឆេទនៃវគ្គជម្រុះនឹងប្រព្រឹត្តទៅក្នុងខែតុលា ឆ្នាំ២០២៤ ពីចន្លោះថ្ងៃទី១៩ដល់ថ្ងៃទី២៧។ ក្នុងចំណោមក្រុមម្ចាស់ផ្ទះវគ្គជម្រុះទាំង១០ពូល គឺ៩ពូលមានក្រុមចំនួន៤តាមពូលនីមួយៗ និងមួយពូលទៀត មាន៥ក្រុម។ ក្រុមលេខ១តាមពូលទាំង១០បូករួមទាំងក្រុមលេខ២ល្អជាងគេចំនួន៦ សរុប១៦ក្រុមនឹងបានកៅអីទៅកាន់ព្រឹត្តិការណ៍ធំ ឆ្នាំ២០២៥ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ទាក់ទងទៅនឹងការចាប់ពូលវគ្គជម្រុះវិញ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំស្ថិតក្នុងក្រឡទី៣ជាមួយម៉ាឡេស៊ី បង់ក្លាដែស ប៉ាឡេស្ទីន អារ៉ាប់រួមអ៊ីមីរ៉ាត់ ហ្វីលីពីន ឥណ្ឌា មីយ៉ាន់ម៉ា ទីម័រខាងកើត និងសិង្ហបុរី។ ក្នុងការប្រកួតជម្រុះកាលឆ្នាំ២០២២ កម្ពុជាបញ្ចប់នៅលេខ៣ក្នុងពូល G ដោយចាញ់អូស្ត្រាលី ចិន តែឈ្នះកោះម៉ារីណាខាងជើង៕