Skip to content
    ទំព័រដើម  »  កីឡាជាតិ

គ្រូម៉ុងហ្គោលីសរសើរកម្ពុជាប៉ុន្មានចំណុចសំខាន់ៗនេះ

លោក Ichiro Otsuka គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលី ថ្លែងថា កម្ពុជាជាក្រុមដ៏ខ្លាំង ។ លោកបានស្គាល់ច្បាស់តាមរយៈលោក Keisuke Honda និងលោក Felix Dalmas ដែលជាគ្រូបង្វឹកដ៏ល្អ។

គ្រូបង្វឹកជនជាតិជប៉ុនទទូចថា ទោះលទ្ធផលមិនបានល្អប៉ុន្មានប្រកួតចុងក្រោយនេះ ក្រុមកម្ពុជានៅតែជាក្រុមល្អមួយ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងជួបប្រកួតតទល់ក្រុមជម្រើសជាតិម៉ុងហ្គោលីនៅល្ងាចថ្ងៃសុក្រ ទី០៧ ខែមិថុនា នាពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)៕