អតីតខ្សែប្រយុទ្ធក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កែវ សុខផេង បានផ្ញើសារលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយធ្វើយ៉ាងណា បន្ថែមការហ្វឹកហាត់ខ្លួនឯងឱ្យបានច្រើន ក្រៅពីការហ្វឹកហាត់ជាមួយក្រុម ដើម្បីបង្កើនសមត្ថភាពឱ្យបានល្អ។
អតីតកីឡាករមានកំណើតនៅខេត្តក្រចេះសង្កត់ធ្ងន់ថា កាលនៅជាកីឡាករ គេតែងតែព្យាយាមចំណាយពេលលើស្វ័យហ្វឹកហាត់ និងរិះរកបច្ចេកទេសផ្សេងៗដោយខ្លួនឯងផង និងសូមបទពិសោធពីរៀមច្បងផង។
ទាក់ទងទៅនឹងសន្ទុះកីឡាបាល់ទាត់នាពេលបច្ចុប្បន្ន សុខផេង មើលឃើញថា មានការចូលរួមច្រើន ជាពិសេសការលើកទឹកចិត្តពីអាណាព្យាបាល ហើយក៏អំណោយកន្លែងលេង ខុសកាលពីរូបគេនៅក្មេង។
ក្រោយប្រលូកក្នុងបាល់ទាត់អាជីពជាង១០ឆ្នាំ កែវ សុខផេង បានប្រកាសចូលនិវត្តន៍ ក្នុងឆ្នាំ២០២៣៕