Skip to content
    ទំព័រដើម  »  កីឡាជាតិ

គ្រូ U16 វៀតណាម ថា កូនក្រុមខ្ជះខ្ជាយឱកាសក្នុងជំនួបស្មើ U16 កម្ពុជា

ថ្លែងក្រោយស្មើក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ គ្រូបង្គោលក្រុមអាយុក្រោម១៦ឆ្នាំវៀតណាម លោក Tran Minh Chien បានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការត្រៀមខ្លួនយ៉ាងយកចិត្តទុកដាក់ដើម្បីទទួលបានលទ្ធផលល្អបំផុតក្នុងការប្រកួតក្រុមចុងក្រោយតទល់ក្រុម U16 មីយ៉ាន់ម៉ា។

ទាក់ទងទៅនឹងជំនួបស្មើក្រុមយយុវជនអាយុក្រោម១៦ឆ្នាំកម្ពុជា គ្រូបង្វឹក Tran Minh Chien បាននិយាយថា បានផ្លាស់ប្ដូរជម្រើសដំបូងចំនួន២រូបដោយសាររបួស។ គ្រូបង្វឹកមិនហ៊ានប្រថុយប្រថានឱ្យពួកគេចូលលេងទេ។ ក្រុមបានចាប់ផ្ដើមយ៉ាងល្អនៅប៉ុន្មាននាទីដំបូង ហើយមានឱកាសច្រើន តែផ្ទុយទៅវិញ មិនអាចសម្រេចទីបានច្រើន។

លោក Tran បន្តថា ក្រោយការប្រកួតនេះ នឹងកាត់វីដេអូដើម្បីរៀបចំយុទ្ធសាស្ត្រប្រកួតតទល់ U16 មីយ៉ាន់ម៉ា។ ដូចលោកនិយាយតាំងពីដើមមក បាល់ទាត់នៅកម្ពុជា ប្រ៊ុយណេ សូម្បីតែទីម័រខាងកើតក៏មិនខុសគ្នាប៉ុន្មាន។

ក្នុងការប្រកួតក្នុងពូលចុងក្រោយខាងមុខនេះ លោកនឹងព្យាយាមរៀបចំសតិអារម្មណ៍សិស្សឱ្យលេងឱ្យបានល្អជាងនេះ។
គិតមកទល់ពេលនេះ ក្រុមបាល់ទាត់ U16 វៀតណាម ឈរលេខ១ពូល B មាន៤ពិន្ទុស្មើក្រុមលេខ២កម្ពុជា។

ប្រកួតក្នុងពូល នៅថ្ងៃទី 28 ខែមិថុនា U16 វៀតណាម ត្រូវតតាំងមីយ៉ាន់ម៉ា។ គ្រូបង្គោល Tran Minh Chien បានបញ្ជាក់ម្តងទៀតថា៖ “នៅពេលខាងមុខ យើងនឹងប្រឹងឱ្យអស់ពីសមត្ថភាពដោយមិនទាន់គិតពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គផ្តាច់ព្រ័ត្រនៅឡើយទេ។

ចំណែក U16 កម្ពុជាវិញត្រូវប៉ះក្រុម U16 ព្រុយណេ ដែលបានធ្លាក់ចេញពីការប្រកួតរួចទៅហើយនោះ៕