Salah អាចចូលលេងឱ្យ Liverpool ទល់ Atalanta រាត្រីនេះបាន

0 នាទីអាន
- Advertisement -

ខ្សែប្រយុទ្ធ Mohamed Salah របស់ Liverpool អាចចូលលេងទល់នឹង Atalanta ក្នុងពាន Champions League ម៉ោង៣យប់ថ្ងៃពុធទី២៥ខែវិច្ឆិកាឆ្នាំ២០២០នេះបាន បន្ទាប់ពីបានចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុម ក្រោយសះស្បើយពីជំងឺកូវីដ១៩។

តារាឆ្នើមអេហ្ស៊ីបវ័យ២៨ឆ្នាំ បានខកខានការប្រកួតដែលក្រុមហង្សក្រហមលត់ Leicester City ៣-០ កាលពីថ្ងៃអាទិត្យកន្លងទៅ ដ្បិតត្រូវនៅដោយឡែក ក្រោយតេស្តវិជ្ជមានកូវីដ១៩អំឡុងទៅចូលរួមក្រុមជម្រើសជាតិ។

តែ Salah បានវិលចូលហាត់ក្នុងក្រុមលោក Jurgen Klopp វិញតាំងពីថ្ងៃចន្ទ ក្រោយតេស្តអវិជ្ជមានកូវីដ១៩។

Liverpool បានឈ្នះ៣ប្រកួតជាប់គ្នាក្នុងពូល D នៃពាន Champions League រដូវកាលនេះ ហើយពួកគេនឹងធានាបានកៅអីវគ្គ១៦ក្រុមចុងក្រោយ ប្រសិនពួកគេបន្តឈ្នះលើ Atalanta នៅ Anfield រាត្រីនេះ។

សូមរំឭកថា កាល Liverpool ឈ្នះ៥-០នៅទឹកដី Atalanta កាលពីដើមខែនេះ Salah ក៏បានស៊ុតចូលផងដែរ៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕