Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ

James ស្ថិតក្នុងការចាប់អារម្មណ៍ពីក្លឹបធំមួយនៅអេស្ប៉ាញ ក្រោយលេចធ្លោក្នុង Copa America

ខ្សែបម្រើ James Rodriguez មានការភ្ជាប់ជាមួយក្លឹបអេស្ប៉ាញដ៏ធំមួយ បន្ទាប់ពីគេបានបង្ហាញសមត្ថភាពយ៉ាងល្អក្នុងព្រឹត្តិការណ៍ប្រកួត Copa America 2024 សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ី។

ក្លឹប Real Sociedad ត្រូវបានរាយការណ៍ថា កំពុងបង្ហាញការចាប់អារម្មណ៍កីឡាករវ័យ៣២ឆ្នាំ ក្រោយឃើញការលេងយ៉ាងល្អរបស់គេ ប៉ុន្ដែយោងតាមប្រភពពី El Nacional ឱ្យដឹងថា មានក្លឹបផ្សេងមួយទៀតនៅអេស្ប៉ាញ ដែលចង់នាំយកតារាឆ្នើមអាមេរិកខាងត្បូងរូបនេះ មកពង្រឹងក្រុមនោះគឺ Atletico Madrid។