Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ការប្រកួតមួយដែលជំរុញទឹកចិត្តឱ្យ Leny Yoro ផ្លាស់ទៅចូលរួម Man United

ខ្សែការពារចំណូលថ្មី Leny Yoro របស់ក្លឹប Manchester United បានបង្ហើបថា ដោយសារតែប្រកួតមួយ ទាក់ចិត្តរបស់គេ ទើបឈានដល់ការសម្រេចការផ្លាស់ទៅចូលរួមនៅទឹកដី Old Trafford។

ក្លឹបបិសាចក្រហម បានធានាក្នុងការនាំយកខ្សែការពារវ័យក្មេងពីក្លឹបបារាំង Lille កាលពីសប្ដាហ៍មុនក្នុងតម្លៃ៥២លានផោន(៦៨លានដុល្លារ)។ កីឡាករវ័យ១៨ឆ្នាំ ទទួលបានសំណើជាច្រើនពីក្លឹបនានាក្នុងបាល់ទាត់អឺរ៉ុប ដែលរួមទាំងក្លឹបម្ចាស់ជើងឯក UEFA Champions League, Real Madrid ទោះយ៉ាងណាក្ដី ចុងក្រោយគេបានសម្រេចចិត្តចូលរួម Man United។