Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

តើ Yoro និង Hojlund នឹងអវត្តមានយូរប៉ុណ្ណា ក្រោយរងរបួសអំឡុងប្រកួតមិត្តភាពទល់ Arsenal?

Manchester United កំពុងមានក្ដីបារម្ភ អំពីអវត្តមានរបស់ខ្សែការពារ Leny Yoro និងខ្សែប្រយុទ្ធ Rasmus Hojlund ដែលអាចនឹងនៅក្រៅទីលានរយៈពេលវែងដោយសារបញ្ហារបួស។

Yoro អាចនឹងត្រូវការពេលវេលារហូតដល់៣ខែដើម្បីឱ្យរបួសជើងរបស់គេសះស្បើយ ខណៈដែល Hojlund នឹងខកខាន៦សប្ដាហ៍ដោយសាររបួសសរសៃរពួរ។

កីឡាករទាំងពីររូបនេះ បានរងរបួសអំឡុងការប្រកួតមិត្តភាពដែល Man United ចាញ់ Arsenal 2-1 នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។

យោងតាមប្រភពពី ESPN ខ្សែការពារបារាំង Yoro នឹងបន្ដនៅជាមួយមិត្តរួមក្រុមបិសាចក្រហម រហូតដល់អស់ការប្រកួតមិត្តភាពនៅអាមេរិក មុនពេលត្រលប់ទៅទីក្រងមែនឆេស្ទឺរ នាថ្ងៃអាទិត្យ។