Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Sancho អាចនឹងលេងតំណែងលេខ៩​ ក្នុងជម្រើសដំបូងរបស់ Man Utd ជំនួស Hojlund

អ្នកចាត់ការ Manchester United លោក Erik ten Hag បានលើកឡើងថា Jadon Sancho អាចនឹងលេងក្នុងតំណែងជាខ្សែប្រយុទ្ធកណ្ដាល ជំនួស Rasmus Hojlund។

Hojlund អាចនឹងខកខានរយៈពេល៦សប្ដាហ៍ដោយសារបញ្ហារបួសសរសៃរពួរ អំឡុងការប្រកួតមិត្តភាពដំបូងនាទឹកដីសហរដ្ឋអាមេរិក ទល់ Arsenal។ Sancho បានត្រលប់មកកាន់ក្រុមបិសាចក្រហមវិញ ក្រោយបានចាកចេញរយៈពេល១០ខែ បន្ទាប់ពីមានការសម្របសម្រួលជាមួយនឹងអ្នកចាត់ការ Ten Hag ហើយគេបានលេងក្នុងតំណែងកីឡាករលេខ៩ ក្នុងប្រកួតជ័យជម្នះ ៣-២ លើ Real Betis និងប្រកួតបរាជ័យ ៣-០ ទល់ Liverpool។