Skip to content
តោកំណាចអង់គ្លេស បាត់ឱកាសឡើងជុំផ្ដាច់ព្រ័ត្រ Nations League ក្រោយចាញ់ក្រុមជើងខ្លាំងបែលហ្ស៊ិក
    ទំព័រដើម  »  កីឡាអន្តរជាតិ

តោកំណាចអង់គ្លេស បាត់ឱកាសឡើងជុំផ្ដាច់ព្រ័ត្រ Nations League ក្រោយចាញ់ក្រុមជើងខ្លាំងបែលហ្ស៊ិក

ក្រុមជម្រើសជាតិអង់គ្លេស អស់ឱកាសក្នុងការឈានទៅកាន់ជុំចុងក្រោយ UEFA Nations League បន្ទាប់ពីបរាជ័យ ក្រោមថ្វីជើងក្រុមជើងខ្លាំងបែលហ្ស៊ិកដោយលទ្ធផល 2-0។

ក្រុមអង់គ្លេសមានឱកាសក្នុងការគ្រប់គ្រងបាល់បានច្រើន សម្រាប់ការប្រកួតទល់នឹងក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់នៅ FIFA ប៉ុន្ដែមិនអាចទំលុះសំណាញ់ទីរបស់ Thibaut Courtois បាន ហើយ ត្រូវបានបែលហ្ស៊ិកនាំមុខពីរគ្រាប់នៅ២៣នាទីដំបូងនៃការប្រកួត។

ខ្សែបម្រើ  Youri Tielemans របស់ក្រុម Leicester City បានរកគ្រាប់បាល់បើកឆាក ក្រោយចាប់ផ្ដើមការប្រកួត១០នាទីហើយ Dries Merten រកបានគ្រាប់បាល់ទី២ ដោយការស៊ុតហ្វ្រីឃីគ បន្ទាប់ពី Declan Rice បានបង្កកំហុសលើ Kevin de Bruyne។

សម្រាប់បរាជ័យនេះមានន័យថា ក្រុមអង់គ្លេសមិនអាចឈានទៅកាន់ជុំផ្ដាច់ព្រ័ត្រ នៅក្នុងការប្រកួត Nations League បាននោះទេ ក្រោយពីពួកគេធ្លាប់ទទួលបានលេខ៣ក្នុងការប្រកួតពានរង្វាន់នេះ កាលពីឆ្នាំ ២០១៩ ដែលកាលនោះ ក្រុមព័រទុយហ្គាល់គឺជាជើងឯក។

បច្ចុប្បន្នក្រុមរបស់លោក​ Gareth Southgate ឈរនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាងនៅពូល A2 មានគម្លាត ៥ពិន្ទុពីក្រុមកំពូលតារាងបែលហ្ស៊ិកដែលមាន១២ពិន្ទុ ខណៈដាណឺម៉ាកស្ថិតនៅលេខ២ក្រោយយកឈ្នះក្រុមបាតតារាងអ៊ីស្លង់ ២-១៕