Skip to content
    ទំព័រដើម  »  កីឡាជាតិ

ដល់ព្រលានយន្ដហោះភ្នំពេញវិញភ្លាម កីឡាករ ស៊ុ គង់ហេង លុតជង្គង់សំពះអ្នកមានគុណភ្លែត

​ក្រោយវិលត្រលប់ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌា ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ កីឡាករ ស៊ុ គង់ហេង បានលត់ជង្គង់សំពះអ្នកមានគុណ​ខ្លួនភ្លែតតែម្ដង។

ម្ចាស់មេដាយ៦គ្រឿងរូបនេះទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមគ្រួសារមានទាំងឪពុកម្ដាយ អ៊ំស្រី និងលោកយាយ ព្រមទាំងសមាជិកគ្រួសារជាច្រើនទៀត។

មេដាយទាំង៦គ្រឿងដែល ស៊ុ គង់ហេង ទទួលបានមានដូចជា មេដាយ២គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៣គ្រឿង៕