Skip to content
    ទំព័រដើម  »  កីឡាជាតិ

ធ្លាប់តែហាមកូន អ្នកស្រី ខាន់ សារី បែរនឹងបញ្ជូនកូនចូលរៀនសាលាបាល់ទាត់បឹងកេត ក្រោយកូនត្រឡប់ពីប្រកួតនៅឥណ្ឌូនេស៊ី

ម្តាយកុមារា សុខ ពិសិដ្ឋ ដែលជាយុវជនឆ្នើមតេស្តជាប់បីដំណាក់កាលមានឱកាសចូលរួមក្នុងក្រុមយុវជនអាយុក្រោម១២ឆ្នាំរបស់សាលាបាល់ទាត់បឹងកេតដែលចេញទៅប្រកួតក្នុងពានរង្វាន់ Garuda International Cup U12 អ្នកស្រីខាន់ សារី លើកឡើងថានឹងបញ្ជូនកូនប្រុសឱ្យទៅចូលរៀនបាល់ទាត់ជាមួយសាលាបាល់ទាត់បឹងកេត ក្រោយឃើញកូនប្រុសមានដុង និងសមត្ថភាពខាងបាល់ទាត់រហូតដល់បានចេញទៅប្រកួតដល់ស្រុកគេបែបនេះ។

អាជីវករមានអាយុ ៤៤ឆ្នាំដដែលបន្តតាមរយៈទេពកោសល្យ និងការបង្ហាញខ្លួនដល់ក្រៅស្រុកបែបនេះអ្នកស្រីគ្មានអ្វីនឹងរារាំងកូនប្រុសទៀតឡើយ មានតែជំរុញកូនកាន់តែខ្លាំងនិងសម្រួចគេជាមួយសាលាបាល់ទាត់បឹងកេតនេះតែម្តង។ មួយវិញទៀតបទពិសោធចេញទៅក្រៅស្រុកលើកនេះ អ្នកស្រីសង្កេតឃើញក្រុមការងារ និងគ្រូៗមើលថែទាំកូនៗបានល្អទៀតនោះ ធ្វើឱ្យគាត់កាន់តែទុកចិត្តកាន់តែខ្លាំងបន្ថែមទៀត។

យុវជនសាលាបាល់ទាត់បឹងកេតអាយុក្រោម ១២ឆ្នាំ និងក្រុមការងារគ្រូបង្វឹក បានត្រលប់មកកាន់ប្រទេសកម្ពុជាវិញក្រោយបំពេញភារកិច្ចនៅប្រទេសឥណ្ឌូណេស៊ីរយៈពេល ១សប្តាហ៍ក្នុងពានរង្វាន់ Garuda International Cup U12។ ក្រុមយុវជន U12 សាលាបាល់ទាត់បឹងកេតឆ្លងកាត់ ៣ប្រកួតក្នុងពូល ដោយឈ្នះ ២ប្រកួត និងបរាជ័យ ១ប្រកួត ក្នុងវគ្គ ៨ក្រុមចុងក្រោយផងដែរ៕