Vidal រងការបណ្ដេញចេញខណៈ Inter Milan ត្រូវ Real Madrid ស៊ីដល់ទឹកដី

0 នាទីអាន
- Advertisement -

ក្ដីសង្ឃឹមរបស់ Inter Milan ក្នុងការឡើងផុតពូលទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League 2020-21 នេះកាន់តែសល់ស្ដួចស្ដើងមែនទែន បន្ទាប់ពីបានចាញ់ Real Madrid ០-២ នៅ San Siro ក្នុងប្រកួតទី៤ពូល B យប់ថ្ងៃពុធទី២៥ខែវិច្ឆិកាឆ្នាំ២០២០។

Eden Hazard បានបើកការនាំមុខឱ្យក្រុមភ្ញៀវក្នុងនាទីទី៧ដោយបាល់ពិន័យ១១ម៉ែត្រ។

នៅនាទី៣៣ Arturo Vidal រងពិន័យកាតលឿងលើកទី២និងត្រូវបានបណ្ដេញចេញដោយអាជ្ញាកណ្ដាល Anthony Taylor បន្ទាប់ពីការតវ៉ាទាមទារបាល់ពិន័យ១១ម៉ែត្ររបស់ Inter ត្រូវបានអាជ្ញាកណ្ដាលគ្រវីដៃថាទេ។

Achraf Hakimi ដែលជាអតីតយុវជនរបស់ Real បានភ្លាត់ឱ្យបាល់ចូលទីខ្លួនឯង (own-goal)ក្នុងនាទី៥៩។

Inter បង្វឹកដោយលោក Antonio Conte ទើបតែមាន២ពិន្ទុប៉ុណ្ណោះពី៤ប្រកួតមកនេះ ខណៈ Real របស់លោក Zinedine Zidane មាន៧ពិន្ទុឡើងទៅលេខ២ក្នុងពូល។

Borussia Monchengladbach ឈរលេខ១ក្នុងពូល មាន៨ពិន្ទុ ក្រោយលត់ Shakhtar Donetsk ៤-០។ Shakhtar ធ្លាក់មកលេខរៀងទី៣ មាន៤ពិន្ទុដដែល៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕