ខ្សែការពារចាស់វស្សា Dani Carvajal ត្រូវបានចាត់ទុកថា ជាបេក្ខភាពមួយរូប ក្នុងការប្រជែងពាន Ballon d’Or ក្នុងឆ្នាំនេះ ហើយគេនៅតែអាចបង្ហាញសមត្ថភាពយ៉ាងល្អក្នុងតំណែងរបស់ខ្លួន ដ្បិតមានវ័យ៣២ឆ្នាំទៅហើយក៏ដោយ។ ទោះយ៉ាងណាក្ដី ខ្សែការពារជម្រើសជាតិអេស្ប៉ាញ ក៏បានគិតដល់ជម្រើសបន្ទាប់ ប្រសិនបើគេចាកចេញពីក្លឹបអធិរាជស។
ក្រៅពីចំណាយពេលមួយរដូវកាល លេងក្រោមកិច្ចសន្យាខ្ចីនៅ Bayer Leverkusen, Carvajal បានលេងសឹងពេញមួយអាជីពរបស់ខ្លួននៅ Real Madrid ហើយបច្ចុប្បន្នជាគេជាអនុប្រធានក្រុម បន្ទាប់ពី Luka Modric។
Carvajal នៅក្នុងចំណោមកីឡាករដ៏ជោគជ័យបំផុតមួយរូបនៅ Los Bloncos ដោយឈ្នះពានរង្វាន់ជាច្រើន រួមទាំង UEFA Champions League ៦លើកផងដែរ។