Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

កីឡាករ៤រូប ដែល Ronaldo ជឿថានឹងឈ្នះពាន Ballon d’Or ហើយមានម្នាក់លេងនៅ Barcelona

បញ្ជីបេក្ខភាពទាំង៣០រូប ដែលនឹងប្រជែងដណ្ដើមពាន Ballon d’Or ឆ្នាំ២០២៤ ត្រូវបានប្រកាសកាលពីសប្ដាហ៍មុន ដែលជាពានរង្វាន់សម្រាប់កីឡាករបាល់ទាត់ឆ្នើមបំផុតរយៈពេល១២ខែចុងក្រោយ។ មានកីឡាករឆ្នើមត្រូវបានប្រកាសឈ្មោះក្នុងបញ្ជីបេក្ខភាព Ballon d’Or តាមការរំពឹងទុក ហើយក៏មានកីឡាករលេចធ្លោមួយចំនួនដែលពុំស្ថិតនៅក្នុងការប្រជែងពានរង្វាន់ឯកត្តជនមួយនេះផងដែរ។

អតីតខ្សែប្រយុទ្ធរបស់ Real Madrid, Cristiano Ronaldo ដែលធ្លាប់ឈ្នះ Ballon d’Or ៥លើក គិតចាប់តាំងពីឆ្នាំ២០០៨ ដល់២០១៧ និងស្ថិតក្នុងបញ្ជីបេក្ខភាពប្រជែងពាននេះ១៨លើក បានបង្ហាញការយល់ឃើញ ក្នុងឆាណែលយូធូបរបស់ខ្លួន អំពីកីឡាករដែលគេគិតថា នឹងក្លាយជាម្ចាស់ពាន Ballon d’Or នាប៉ុន្មានឆ្នាំខាងមុខ។

Ronaldo បាននិយាយថា៖ “Mbappe អាចជាអ្នកឈ្នះពានបាល់មាស។ គេជាមួយ Haaland, Bellingham និង Lamine Yamal”។