Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ខ្សែការពារឆ្នើមអាហ្សង់ទីនម្នាក់ ស្ថិតក្នុងការចង់បានពីក្លឹប Man Utd, Real Madrid និង PSG

Manchester United, Real Madrid និង Paris Saint-Germain ត្រូវបានរាយការណ៍ថា កំពុងបង្ហាញការចាប់អារម្មណ៍លើខ្សែការពារឆ្នើមមួយរូប របស់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន។

ក្លឹបធំៗទាំង៣ខាងលើ បានបង្ហាញការចាប់អារម្មណ៍លើខ្សែការពារ Christian Romero ដែលបច្ចុប្បន្នជាសមាជិកដ៏សំខាន់របស់ក្លឹប Tottenham Hotspur។

Romero បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនយ៉ាងល្អ ក្នុងការក្លាយជាខ្សែការពារកណ្ដាលដ៏រឹងមាំម្នាក់ក្នុងក្របខណ្ឌ Premier League ជាមួយដៃគូដ៏យល់ចិត្ត Micky van de Ven ក្រោមការបង្វឹកដោយលោក Ange Postecoglou។

យោងតាមប្រភពពី TYC Sports បានឱ្យដឹងថា Man United បានទាក់ទង Spurs សម្រាប់ការផ្ទេរ Romero កាលពីខែមិថុនា ឆ្នាំនេះ ប៉ុន្ដែអ្នកចាត់ការក្លឹបមាន់ខ្នាយមាសបានបដិសេធ ក្នុងការលក់អនុប្រធានក្រុមរបស់លោក។