Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Joe Cole ថាសមត្ថភាពរបស់ Antony មិនសមលេងក្នុងលីគដូច Premier League ទេ

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Joe Cole បានទទូចឱ្យ Manchester United បើកផ្លូវឱ្យខ្សែប្រយុទ្ធ Antony ចាកចេញ ដោយសារតែសមត្ថភាពរបស់គេនៅមានកម្រិត ក្នុងការប្រលូកអាជីពនៅ Premier League។

Antony បានផ្លាស់ទៅចូលរួម Man United អំឡុងទីផ្សាររដូវក្ដៅឆ្នាំមុន ពី Ajax ក្នុងនាមជាកីឡាករដែលមានតម្លៃ ៨៦លានផោន ជាតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លឹបបិសាចក្រហម ប៉ុន្ដែគេហាក់ពុំបានបង្ហាញសមត្ថភាពល្អដូចពេលលេងនៅក្លឹបហុល្លង់នោះទេ។

កីឡាករវ័យ២៤ឆ្នាំ បង្ហាញខ្លួនបាន៨៣ប្រកួតសម្រាប់ Man United តែគេរកគ្រាប់បាល់បានតែ ១២គ្រាប់ប៉ុណ្ណោះ។ សម្រាប់រដូវកាលនេះ កីឡាករប្រេស៊ីល លេងបានតែ១នាទីគត់នៅ Premier League ក្រោមការបង្វឹកដោយអ្នកចាត់ការ Erik ten Hag ក្នុងប្រកួតបរាជ័យ ២-១ ក្រោមថ្វីជើងរបស់ Brighton and Hove Albion។ រដូវកាលមុន គេលេងបាន២៩ប្រកួតនៅលីគកំពូលអង់គ្លេស ប៉ុន្ដែរកគ្រាប់បាល់តែ១គ្រាប់ និង assist មួយគ្រាប់ប៉ុណ្ណោះ។