James Trafford សម្លឹងរកការចាកចេញពី Manchester City ខណៈ Jean-Philippe Mateta ចង់បានពី AC Milan ខណៈ Atletico Madrid ត្រៀមខ្លួនលក់ Conor Gallagher

Trafford ចង់ចាកចេញពី Man City - ពាក្យចចាមអារ៉ាមថ្ងៃអង្គារ

Neak Tola
3 មើល
2 នាទីអាន

អ្នកចាំទីអង់គ្លេស James Trafford អាយុ 23 ឆ្នាំរបស់ក្រុម Manchester City កំពុងសម្លឹងរកការចាកចេញពីក្លឹបនៅខែមករាខាងមុខនេះ បន្ទាប់ពីធ្លាក់ចេញពីតំណែងជម្រើសដំបូង បន្ទាប់ពីការមកដល់របស់ Gianluigi Donnarumma ពីក្រុម Paris St-Germain ខណៈដែលអ្នកចាំទីអាល្លឺម៉ង់ Stefan Ortega អាយុ 33 ឆ្នាំ ក៏អាចប្រឈមមុខនឹងការប្រកួតប្រជែងថ្មីផងដែរ។ (Dailymail)

ខ្សែប្រយុទ្ធបារាំង Jean-Philippe Mateta អាយុ 28 ឆ្នាំរបស់ក្រុម Crystal Palace ចង់ផ្លាស់ទៅ Serie A ដោយមានក្លឹប AC Milan ជាក្លឹបមួយក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍។ (Talksport)

Atletico Madrid បានបដិសេធការចង់បានរបស់ Manchester United ក្នុងការនាំយក Conor Gallagher ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវក្តៅមុន ប៉ុន្តែក្លឹបអេស្ប៉ាញអាចនឹងបើកចំហសម្រាប់ខ្សែបម្រើអង់គ្លេសអាយុ 25 ឆ្នាំរូបនេះ ដោយចាកចេញក្នុងតម្លៃប្រហែល 26 លានផោន (ប្រហែល 35,5 លានដុល្លារ) នៅខែមករា ឬរដូវក្តៅខាងមុខនេះ។ (Here We Go Podcast with Fabrizio Romano)

ក្លឹបកាំភ្លើងធំ Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីនាំយកបងប្អូនភ្លោះជនជាតិអេក្វាឌ័រ Edwin និង Holger Quintero ដែលអ្នកទាំអពីរសុទ្ធតែជាខ្សែបម្រើប្រយុទ្ធដែលមានអាយុ 16 ឆ្នាំពីក្លឹប Independiente Del Valle ។ (ESPN)

ក្លឹប Sunderland ចង់នាំយកអតីតកីឡាករក្លឹប Arsenal គឺ Matteo Guendouzi អាយុ 26 ឆ្នាំ ខណៈដែលខ្សែបម្រើរបស់ក្លឹប Lazio និងក្រុមជម្រើសជាតិបារាំងរូបនេះចង់ស្ទង់មើលពីការផ្លាស់ទៅក្លឹប Black Cats។​ (i Paper – subscription required)

ក្លឹប Roma នឹងពិចារណាលើការផ្លាស់ប្តូរខ្សែប្រយុទ្ធជនជាតិបារាំងវ័យ 20 ឆ្នាំ Mathys Tel របស់ក្រុម Tottenham នៅក្នុងខែមករាខាងមុខ ប្រសិនបើពួកគេមិនអាចនាំយកខ្សែប្រយុទ្ធហូឡង់វ័យ 24 ឆ្នាំរបស់ក្រុម Manchester United គឺ Joshua Zirkzee បាន។ (Il Messaggero – in Italian)

Manchester United កំពុងសម្លឹងមើលខ្សែការពារស្លាបឆ្វេង Nathaniel Brown អាយុ 22 ឆ្នាំរបស់ក្លឹប Eintracht Frankfurt និងអាល្លឺម៉ង់ ខណៈដែលកំពុងមានការចាប់អារម្មណ៍ពីក្លឹប Real Madrid និង Barcelona ផងដែរ។​ (Florian Plettenberg)

ក្លឹប Tottenham ចង់នាំយកខ្សែប្រយុទ្ធអេស្ប៉ាញ Samu Aghehowa អាយុ 21 ឆ្នាំរបស់ក្លឹប Porto នៅក្នុងខែមករាខាងមុខ ប៉ុន្តែពួកគេព្រួយបារម្ភថាពួកគេនឹងចាញ់ក្លឹប Manchester City ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីនាំយកខ្សែប្រយុទ្ធហ្គាណា Antoine Semenyo អាយុ 25 ឆ្នាំពីក្លឹប Bournemouth។ (Teamtalk)

អតីតខ្សែការពារក្រុម Real Madrid គឺ Sergio Ramos អាយុ 39 ឆ្នាំ ចង់វិលត្រឡប់ទៅកាន់ទ្វីបអឺរ៉ុបវិញ នៅពេលដែលកិច្ចសន្យារបស់គេជាមួយក្រុមម៉ិកស៊ិក Monterrey ផុតកំណត់នៅចុងខែធ្នូ។ (Calciomercato – in Italian)

ក្លឹប Nottingham Forest កំពុងសម្លឹងមើល Stefan de Vrij របស់ក្រុម Inter Milan ខណៈដែលខ្សែការពារហូឡង់វ័យ 33 ឆ្នាំរូបនេះនឹងផុតកិច្ចសន្យាជាមួយក្លឹបអ៊ីតាលីនៅរដូវក្តៅនេះ។ (Football Insider)