ភ្នំពេញ៖ Rivan Nurmulki ដែលជាអតីតកីឡាកររបស់ក្លឹប Jatim ជាលំដាប់កំពូលមួយនៅប្រទេសឥណ្ឌូណេស៊ី ត្រូវបានក្លឹប Wolfdogs Nagoya នៅលីគកំពូលជប៉ុន ទិញយកទៅចូលរួមនៅក្នុងរដូវកាលឆ្នាំ២០២៤-២៥ ខាងមុខនេះ។
ជាសមាជិករបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ដែលធ្លាប់ជួយឲ្យក្រុមឈ្នះមេដាយមាស ៣លើកនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩ ២០២១ ២០២៣។