Lionel Messi បានបង្ហាញគុណផលដ៏ល្អរបស់ខ្លួន ក្នុងការប្រកួតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដោយរកបានហេតទ្រីគ និង assist ពីរគ្រាប់ ក្នុងជ័យជម្នះ ៦-0 លើបូលីវី ក្នុងវគ្គជម្រុះ FIFA World Cup ទ្វីបអាមេរិកខាងត្បូង។
ខ្សែប្រយុទ្ធចាស់វស្សារបស់ក្លឹប Inter Miami រកគ្រាប់បាល់ខ្លួនឯងមួយគ្រាប់ក្នុងនាទីទី១៩ និង assist ពីរគ្រាប់ឱ្យមិត្តរួមក្រុម Lautaro Martinez ក្នុងនាទីទី៤៣ និង Julian Alavarez ក្នុងនាទីទី៤៥+៣។
ម្ចាស់ពាន Ballon d’Or ៨សម័យរកបានពីរគ្រាប់បន្ថែមទៀត ក្នុងនាទីទី៨៤និង ៨៦ បន្ទាប់ពីគ្រាប់បាល់របស់ Thiago Almada ក្នុងនាទីទី៦៩។
វាពិតជាបានលេងនៅទីនេះ មានអារម្មណ៍ទទួលបានក្ដីស្រលាញ់ពីអ្នកគាំទ្រអាហ្សង់ទីន។ វាធ្វើឱ្យខ្ញុំមានភាពរំជើបរំជួលជាខ្លាំង ពេលឮពួកគាត់ស្រែកហៅឈ្មោះរបស់ខ្ញុំ។ យើងទាំងអស់គ្នារីករាយចំពោះការផ្សារភ្ជាប់ជាមួយអ្នកគាំទ្រ ហើយយើងចូលចិត្តលេងក្នុងផ្ទះរបស់យើង”។