Lionel Messi បានទម្លាយឱ្យដឹងថា មិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីនម្នាក់ ជាបេក្ខភាពស័ក្ដិសមបំផុត ក្នុងការឈ្នះពាន Ballon d’Or ឆ្នាំ២០២៤នេះ ក្រោយរួមចំណែកនាំយកជ័យជម្នះជូនក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងវគ្គជម្រុះ FIFA World Cup ២០២៦។
ក្រុមការពារជើងឯកបាល់ទាត់ពិភពលោក ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ ៦-០ លើបូលីវី ក្នុងវគ្គជម្រុះទ្វីបអាមេរិកខាងត្បូង កាលពីថ្ងៃអង្គារ ខណៈ Messi រកបានហេតទ្រីគ និង assist ឱ្យមិត្តរួមក្រុមពីរគ្រាប់ក្នុងប្រកួតនោះ។ ហើយប្រធានក្រុមអាហ្សង់ទីនរូបនេះ ជឿជាក់ថា ដៃគូប្រយុទ្ធ Lautaro Martinez ពិតសក្ដិសមក្លាយជាម្ចាស់ពាន Ballon d’Or ឆ្នាំនេះ។