Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

គ្រូ Inter Miami៖ “Vinicius អាចឈ្នះ Ballon d’Or តែសម្រាប់ខ្ញុំ Messi នៅតែជាល្អបំផុតលើលោក”

ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ Ballon d’Or នឹងត្រូវបានប្រកាសអ្នកឈ្នះនារាត្រីថ្ងៃចន្ទនេះ ខណៈដែលខ្សែប្រយុទ្ធ Vinicius Junior ត្រូវបានរាប់បញ្ចូលជាបេក្ខភាពមានប្រៀបជាមួយ មិត្តរួមក្រុម Dani Carvajal, Jude Bellingham និងតារាឆ្នើម Rodri របស់ក្លឹប Manchester City។

ទោះយ៉ាងណាក្ដី អ្នកចាត់ការក្លឹប Inter Miami លោក Gerardo Martino នៅតែយល់ឃើញថា កូនក្រុមរបស់លោក Lionel Messi នៅតែជាកីឡាករល្អបំផុតលើលោក បើទោះបីជាលោកគិតថា Vinicius អាចជាអ្នកឈ្នះពាន Ballon d’Or ក្នុងឆ្នាំនេះក៏ដោយ។

ខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid, Vinicius ត្រូវបានរំពឹងថានឹងបង្ហាញខ្លួនជាមួយពានកីឡាករល្អបំផុតប្រចាំឆ្នាំក្នុងប្រទេសបារាំងនារាត្រីនេះ។ ខ្សែប្រយុទ្ធប្រេស៊ីល បង្ហាញគុណផលល្អក្នុងរដូវកាល ២០២៣-២៤ ដោយគេ រកគ្រាប់បាល់បញ្ចូលទីបាន២៤គ្រាប់ គ្រប់ពានរង្វាន់ទាំងអស់ ដែលជាចំណែកយ៉ាងធំជួយ Real Madrid គ្រងជើងឯក La Liga និង UEFA Champions League ប៉ុន្ដែគ្រូបង្វឹក Miami លោក Martino បានលើកឡើងថា លោកពុំសូវចាប់អារម្មណ៍ខ្លាំងចំពោះពានរង្វាន់ Ballon d’Or ទេ ហើយលោកនៅតែគិតថា Messi ស័ក្ដិសមជាកីឡាករល្អបំផុត។