អារ៉ាប៊ី សាអ៊ូឌីត តែងតាំងគ្រូបង្វឹកដែលធ្លាប់ដឹកនាំក្រុមឈ្នះអាហ្សង់ទីន ក្រោយ Mancini ចាកចេញ

Narong
7 មើល
0 នាទីអាន
- Advertisement -

លោក Herve Renard បានត្រលប់មកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ី សាអ៊ូឌីតជាថ្មី ជំនួសលោក Roberto Mancini នេះបើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ី សាអ៊ូឌីត កាលពីចុងសប្ដាហ៍។

លោក Renard ធ្លាប់បានដឹកនាំក្រុមអារ៉ាប៊ី សាអ៊ូឌីត ម្ដងរួចមកហើយរវាងឆ្នាំ២០១៩ ដល់២០២៣ ហើយពេលនេះលោក នឹងមកជំនួស អតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី លោក Mancini ដែលចាកចេញពីតំណែងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដោយឈានដល់ការព្រមព្រៀងទាំងសងខាង បន្ទាប់ពីកាន់តួនាទីបានរយៈពេល១៤ខែ។

លោក Renard កន្លងមកធ្លាប់ដឹកនាំក្រុមអារ៉ាប៊ី សាអ៊ូឌីត ឡើងទៅជុំចុងក្រោយ World Cup 2022 នៅកាតារ ហើយបានជួយពួកគេយកឈ្នះអាហ្សង់ទីនក្នុងវគ្គចែកពូល ២-១ យ៉ាងគួរឱ្យភ្ញាក់ផ្អើល៕