នៅក្នុងវិស័យកីឡាបាល់ទាត់អាជីព ការដោះដូរគឺសកម្មភាពដែលត្រូវបានធ្វើឡើង នៅពេលដែលកីឡាករម្នាក់ជាប់កុងត្រាជាមួយក្លិបមួយ ហើយផ្លាស់ទៅចូលរួមជាមួយក្លិបដទៃមួយផ្សេងទៀត។
តម្លៃនៃការដោះដូរត្រូវបានកត់ត្រាទុកចាប់ពីឆ្នាំ ១៩០២ ដែលកាលនោះ កីឡាករដំបូងនៅក្នុងបញ្ជីនេះគឺ ខ្សែប្រយុទ្ធ Alf Common ដែលផ្ទេរពីក្លិប Sheffield United ទៅកាន់ក្លិប Sunderland ដែលកាលនោះមានតម្លៃកំណត់ត្រាឯតទគ្គកម្ម ៥២០ផោន(ប្រមាណ ៦៩៧ដុល្លារ) ប៉ុណ្ណោះ។
តម្លៃនៃការផ្ទេរកីឡាករ ចាប់ផ្ដើមកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបើគិតមកទល់បច្ចុប្បន្ន កីឡាករដែលនៅរក្សាកំណត់ត្រាថ្លៃបំផុតគឺ ខ្សែប្រយុទ្ធ Neymar ដែលផ្ទេរពី Barcelona ទៅ Paris Saint-Germain ក្នុងតម្លៃ ១៩៨លានផោន(២៦៥លានដុល្លារ)នៅខែកក្កដាឆ្នាំ ២០១៧។
យោងតាមទិន្នន័យពីវេបសាយ midfielddynamo.com បានបង្ហាញពីតម្លៃផ្ទេរបំបែកឯតទគ្គកម្ម ដែលចាប់ផ្ដើមពីឆ្នាំ ១៩០២ មកទល់បច្ចុប្បន្ន។
ឆ្នាំ | តម្លៃផោន | តម្លៃដុល្លារ | ឈ្មោះកីឡាករ | ក្លិប |
១៩០២ | 520 ផោន | 697 ដុល្លារ | Alf Common | ពី Sheffield Utd ទៅ Sunderland |
១៩០៤ | 700 ផោន | 938 ដុល្លារ | Andrew McCombie | ពី Sunderland ទៅ Newcastle Utd |
១៩០៥ | 1000 ផោន | 1340 ដុល្លារ | Alf Common | ពី Sunderland ទៅ Middlesbrough |
១៩១៣ | 1500 ផោន | 2010 ដុល្លារ | Charlie Roberts | ពី Manchester Utd ទៅ Oldham Athletic |
១៩១៤ | 2500 ផោន | 3350 ដុល្លារ | Percy Dawson | ពី Hearts ទៅ Blackburn Rovers |
១៩២០ | 3500 ផោន | 4690 ដុល្លារ | David Jack | ពី Plymouth Argyle ទៅ Bolton Wanderers |
១៩២២ | 5000 ផោន | 6700 ដុល្លារ | Sydney Puddefoot | ពី West Ham Utd ទៅ Falkirk |
១៩២២ | 5500 ផោន | 7370 ដុល្លារ | Warney Cresswell | ពី South Shields ទៅ Sunderland |
១៩២៥ | 6550 ផោន | 8777 ដុល្លារ | Bob Kelly | ពី Burnley ទៅ Sunderland |
១៩២៩ | 10890 ផោន | 14593 ដុល្លារ | David Jack | ពី Bolton Wanderers ទៅ Arsenal |
១៩៣២ | 23000 ផោន | 30820 ដុល្លារ | Bernabe Ferreyra | ពី Club Atletico Tigre ទៅ River Plate |
១៩៥២ | 51000 ផោន | 68340 ដុល្លារ | Hans Jeppsson | ពី Atalanta ទៅ Napoli |
១៩៥៤ | 72000 ផោន | 96480 ដុល្លារ | Juan Schiaffino | ពី Penarol ទៅ A.C. Milan |
១៩៥៧ | 94000 ផោន | 125960 ដុល្លារ | Omar Sivori | ពី River Plate ទៅ Juventus |
១៩៦១ | 142000 ផោន | 190280 ដុល្លារ | Luis Suarez | ពី Barcelona ទៅ Inter Milan |
១៩៦៣ | 250000 ផោន | 335000 ដុល្លារ | Angelo Sormani | ពី AC Mantova ទៅ Roma |
១៩៦៨ | 500000 ផោន | 670000 ដុល្លារ | Pietro Anastasi | ពី AS Varese 1910 ទៅ Juventus |
១៩៧៣ | 920000 ផោន | 1.2 លានដុល្លារ | Johan Cruyff | ពី Ajax ទៅ Barcelona |
១៩៧៥ | 1.2 លានផោន | 1.6 លានដុល្លារ | Giuseppe Savoldi | ពី Bologna ទៅ Napoli |
១៩៧៨ | 1.7 លានផោន | 2.3 លានដុល្លារ | Paolo Rossi | ពី Juventus ទៅ Lanerossi Vicenza |
១៩៨២ | 3.0 លានផោន | 4.0 លានដុល្លារ | Diego Maradona | ពី Boca Juniors ទៅ Barcelona |
១៩៨៤ | 5.0 លានផោន | 6.7 លានដុល្លារ | Diego Maradona | ពី Barcelona ទៅ Napoli |
១៩៨៧ | 6.0 លានផោន | 8.0 លានដុល្លារ | Ruud Gullit | ពី PSV Eindhoven ទៅ AC Milan |
១៩៩០ | 8.0 លានផោន | 10.7 លានដុល្លារ | Roberto Baggio | ពី Fiorentina ទៅ Juventus |
១៩៩២ | 10.0 លានផោន | 13.4 លានដុល្លារ | Jean-Pierre Papin | ពី Marseille ទៅ AC Milan |
១៩៩២ | 12.5 លានផោន | 16.8 លានដុល្លារ | Gianluca Vialli | ពី Sampdoria ទៅ Juventus |
១៩៩២ | 13.0 លានផោន | 17.4 លានដុល្លារ | Gianluigi Lentini | ពី Torino ទៅ AC Milan |
១៩៩៦ | 15.0 លានផោន | 20.1 លានដុល្លារ | Alan Shearer | ពី Blackburn Rovers ទៅ Newcastle Utd |
១៩៩៧ | 19.5 លានផោន | 26.1 លានដុល្លារ | Ronaldo | ពី Barcelona ទៅ Inter Milan |
១៩៩៨ | 21.9 លានផោន | 29.3 លានដុល្លារ | Denilson | ពី Sao Paulo ទៅ Real Betis |
១៩៩៩ | 31.0 លានផោន | 41.5 លានដុល្លារ | Christian Vieri | ពី Lazio ទៅ Inter Milan |
២០០០ | 35.5 លានផោន | 47.6 លានដុល្លារ | Hernan Crespo | ពី Parma ទៅ Lazio |
២០០០ | 37.0 លានផោន | 49.6 លានដុល្លារ | Luis Figo | ពី Barcelona ទៅ Real Madrid |
២០០១ | 45.6 លានផោន | 61.1 លានដុល្លារ | Zinedine Zidane | ពី Juventus ទៅ Real Madrid |
២០០៩ | 56.1 លានផោន | 75.2 លានដុល្លារ | Kaka | ពី AC Milan ទៅ Real Madrid |
២០០៩ | 80.0 លានផោន | 107.2 លានដុល្លារ | Cristiano Ronaldo | ពី Man Utd ទៅ Real Madrid |
២០១៣ | 86.0 លានផោន | 115.2 លានដុល្លារ | Gareth Bale | ពី Spurs ទៅ Real Madrid |
២០១៦ | 89.0 លានផោន | 119.3 លានដុល្លារ | Paul Pogba | ពី Juventus ទៅ Man Utd |
២០១៧ | 198.0 លានផោន | 265.3 លានដុល្លារ | Neymar | ពី Barcelon ទៅ PSG |