Mbappe រកបាន ២គ្រាប់ ជួយឱ្យ PSG ឈ្នះ Lyon ៤-២ និងធ្វើជួយឱ្យ PSG ឡើងទៅកំពូលតារាងនៃលីគកំពូលបារាំងជាថ្មី ដោយមាន៦៣ពិន្ទុស្មើគ្នាជាមួយក្រុម Lille ។
កីឡាករវ័យ ២២ឆ្នាំរូបនេះបានបំបែកកំណត់ត្រារបស់លោក Herve Revelli ដែលលោកធ្លាប់ធ្វើបាននៅក្នុងក្រុម Saint Etienne ក្នុងឆ្នាំ ១៩៦៩ ក្នុងនាមជាកីឡាករក្មេងជាងគេដែលរកបាន ១០០ គ្រាប់ក្នុងលីគកំពូលបារាំង។
ជ័យជម្នះលើក្រុមលេខ ៣ Lyon យើងក៏បានឃើញខ្សែប្រយុទ្ធប្រេស៊ីល Neymar Jr វិលត្រឡប់ពីការរងរបួសរយៈពេល ៦ សប្តាហ៍ផងដែរដោយប្ដូរចូលជំនួស Mbappe នៅនាទីទី ៧០ ។