កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ក្រុមបាល់ទាត់គុនខ្មែរ និងពិធីករកីឡាកម្ពុជា ចំនួន៤០រូបបានកៀកដៃគ្នាចូលរួមយុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទយើងរួមគ្នាបរិច្ចាគឈាមមួយពាន់សាក់ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
នេះជាផ្នែកមួយនៃដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡាបាល់ទាត់មនុស្សធម៌ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដែលក្រុមទាំង២ខាងលើនឹងត្រូវប្រកួតតទល់គ្នា ចាប់ពីម៉ោង៥ល្ងាចតទៅ។ តែអ្វីកាន់តែពិសេសទៅទៀតនោះ បើតាមការឱ្យដឹងពីសមាជិកក្រុមពិធីករកីឡា គឺ នៅថ្ងៃដដែល ចាប់ពីម៉ោង៧និង៣០នាទីព្រឹកតទៅ នឹងមានការបើកឱ្យមហាជនចូលរួមកម្មវិធីបរិច្ចាគឈាម។ សកម្មភាពដ៏ពិសេសនេះមិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតអ្នកត្រូវការឈាមប៉ុណ្ណោះទេ តែថែមទាំងបានចូលរួម ចំណែកសកម្មភាពមនុស្សធម៌ជួយដល់អ្នកត្រូវការឈាម។