Skip to content
    ទំព័រដើម  »  កីឡាជាតិ

ក្រុមបាល់ទាត់ពិធីករកីឡាអំពាវនាវមហាជនចូលរួមព្រឹត្តិការណ៍បរិច្ចាគឈាម១០០០សាក់ឱ្យបានច្រើន

អ្នកចាត់ការក្រុមកីឡាបាល់ទាត់ពិធីករកីឡាកម្ពុជា លោក គុជ ឆៃយ៉ា បានអំពាវនាវដល់ ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាម ក្នុងព្រឹត្តការណ៍បរិច្ចាគឈាម១០០០សាក់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីរួមចំណែកជួយដល់សង្គមជាតិ។

លោក គុជ ឆៃយ៉ា បានបន្តថា នៅថ្ងៃទី១៨នោះ ក្រៅពីការបរិច្ចាគឈាមក៏មានការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា មួយក្រុមបាល់ទាត់គុនខ្មែរ ដើម្បីជាចលនាបំផុសស្មារតីក្នុងការចូលរួមបរិច្ចាគឈាមជួយជីវិតមនុស្សផងដែរ។

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានចូលរួមបរិច្ចាគឈាមមុនរួចមកហើយ។ ដោយឡែកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រុមបាល់ទាត់គុនខ្មែរ ក៏បានចូលរួមបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជាការួមចំណែកជួយដល់កិច្ចការងារសង្គម ក៏ដូចជាកិច្ចការមនុស្សធម៌ជួយដល់សង្គមជាតិ ផងដែរ៕