គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសម្រេចបញ្ជូនអត្តពលិកចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡារដូវរងាអាស៊ីក្នុងឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រនៃកីឡាកម្ពុជាដែលមានអត្តពលិកចូលរួមការប្រកួតកីឡារដូវរងាអាស៊ី។