កីឡាករបាល់ទាត់ជាច្រើនបានកែប្រែជីវភាពខ្លួនទៅជាអ្នកមានបាន ជាពិសេសអ្នកដែលបានលេងក្នុងក្រុមធំៗ ល្បីៗ សឹងតែអាចក្លាយជាសេដ្ឋីទៀតផង។
ដោយឡែក កីឡាករមួយចំនួនក៏បានកើតចេញពីគ្រួសារដែលមានជីវភាពធូរធារស្រាប់ដែរ។
ថ្ងៃនេះ AMS Sports សូមបង្ហាញពីកីឡាករបាល់ទាត់ល្បី១០រូបដែលកើតក្នុងគ្រួសារអ្នកមាន ៖
១. Gerard Pique មានឪពុកជាអ្នកជំនួញ និងម្ដាយជានាយិការមន្ទីរពេទ្យមួយកន្លែង
២. Frank Lampard មានឪពុកជាអតីតកីឡាករបាល់ទាត់ល្បីមួយរូប និងជា Legend របស់ West Ham
៣. ខុសពីកីឡាករបាល់ទាត់ប្រេស៊ីលជាច្រើនទៀត ឪពុករបស់ Kaka ជាវិស្វករ និងម្ដាយជាគ្រូបង្រៀន
៤. Robin Van Persie មានឪពុកជាជាងឆ្លាក់ ខណៈម្ដាយជាជាងគំនូរផង និងជាគ្រូបង្រៀនផង
៥. អតីតខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីប Mido មានឪពុកជាអ្នកជំនួញដ៏ជោគជ័យ
៦. Cirprian Marica អតីតខ្សែប្រយុទ្ធជម្រើសជាតិរ៉ូម៉ានី ធ្លាប់លេងនៅ Stuttgart ជាកូនពាណិជ្ជករដ៏ល្បីឈ្មោះម្នាក់
៧. Mario Gotze ជាកូនប្រុសអតីតកីឡាករបាល់ទាត់ Jurgen Gotze ហើយក៏ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Dortmund
៨. Al Saddi Gaddafi ជាកូនប្រុសអតីតមេដឹកនាំលីប៊ី Muammar Gaddafi
៩. Hugo Lloris មានឪពុកជាអ្នកធ្វើការផ្នែកធនាគារ និងម្ដាយជាមេធាវី
១០. Andrea Pirlo មានឪពុកជាសហគ្រិននៅក្រុង Brescia