អ្នកចាត់ការ Real Madrid លោក Carlo Ancelotti ហាក់មិនសប្បាយចិត្តជាមួយនឹងខ្សែបម្រើវ័យក្មេង Arda Guler ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ក្រោយនេះ ដែលធ្វើឱ្យមានលេចឮចចាមអារ៉ាមជាច្រើនពាក់ព័ន្ធនឹងអនាគតរបស់ កីឡាករតួកគីជាមួយក្លឹបយក្សអេស្ប៉ាញ។
Guler មានការខកចិត្តចំពោះនាទីលេងរបស់គេសម្រាប់ក្រុមលោក Ancelotti ដោយកីឡាករដែលទើបឈានដល់វ័យ២០ឆ្នាំរូបនេះ ខកខានបង្ហាញខ្លួន៥ប្រកួតជាប់គ្នា។
យោងតាមប្រភពពី Relevo បានរាយការណ៍ថា កីឡាករតួកគី លែងជាជម្រើសចាំបាច់សម្រាប់អ្នកចាត់ការជនជាតិអ៊ីតាលីតទៅទៀតហើយ ដោយក្រុមការងារគ្រូបង្វឹក មិនសប្បាយចិត្ត ចំពោះសកម្មភាពរបស់គេពេលគ្មានបាល់ និងពេលហ្វឹកហាត់។