នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បញ្ជាការដ្ឋានកងអង្គររក្សបានបើកការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់ឯកឧត្ដមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ឆ្នាំ២០២៥។ ការប្រកួតនេះមានក្រុមចូលរួមចំនួន២២ក្រុមដែលសុទ្ធតែជាក្រុមចំណុះបញ្ជាការដ្ឋានកងអង្គរក្ស។
ការប្រកួតដ៏ពិសេសនេះប្រព្រឹត្តទៅដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផង និងពង្រឹងកាយសម្បទាកម្លាំងឱ្យមានភាពរឹងមាំ។ មិនតែប៉ុណ្ណឹងក៏ចម្រាញ់កីឡាករល្អៗដើម្បីចូលក្រុមធំតំណាងបញ្ជាការដ្ឋានកងអង្គរក្សត្រៀមការប្រកួតនានាដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាពិសេសថ្មីៗនេះ ក្រុមបញ្ជាការដ្ឋានអង្គរក្សទើបការពារតំណែងជើងឯកពានរង្វាន់តេជោលីគបានសម្រេច ដែលជាការឈ្នះ២ឆ្នាំជាប់គ្នាតែម្ដង។
សម្រាប់ក្រុមជើងឯកបាល់ទះពានរង្វាន់ឯកឧត្ដមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នឹងទទួលបានប្រាក់រង្វាន់៣០០០ដុល្លារអាមេរិក៕