Skip to content
ជម្រើសជាតិប្រដាល់សកល០៣នាក់បង្កើនការហ្វឹកហាត់នៅទីក្រុង OSAKA ប្រទេសជប៉ុន
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

ជម្រើសជាតិប្រដាល់សកល០៣នាក់បង្កើនការហ្វឹកហាត់នៅទីក្រុង OSAKA ប្រទេសជប៉ុន

ក្រុមជម្រើសជាតិប្រដាល់សកល០៣នាក់ ក្នុងនោះកីឡាការិនី២នាក់កំពុងបង្កើនការហ្វឹកហាត់ នៅទីក្រុង OSAKA ប្រទេសជប៉ុន រយៈពេល៣ខែ ដើម្បីត្រៀមចូលរួមប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១  ខែធ្នូ ឆ្នាំ២០១៩។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបញ្ជាក់ប្រាប់នៅថ្ងៃនេះថា កីឡាករសកលជម្រើសជាតិ០៣នាក់ ដែលកំពុងហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសនៅ ប្រទេសជប៉ុននេះ រួមមាន កីឡាករ ណាត សៀកនិន ហៅពេជ្រ ម្ទេសខ្មាំង ដែលគ្រោងនឹងប្រកួតលើវិញ្ញា សាទម្ងន់ ៥៦គីឡូក្រាម និងកីឡាការិនី នូ ស្រីពៅ ទម្ងន់៥១គីឡូក្រាម និង កីឡាការិនី វី ស្រីខួច ទម្ងន់៦០ គីឡូ ក្រាម ដែលនឹងត្រូវបន្តការហ្វឹកហាត់នៅទីនោះ រហូតដល់ថ្ងៃជិតថ្ងៃ ស៊ីហ្គេម នៅប្រទេសហ្វីលីពីន ចូលមក ដល់។ ចំពោះកីឡាប្រដាល់សកលមួយចំនួនទៀត កំពុងបង្កើនការហ្វឹកហាត់ដូចគ្នា នៅប្រទេសថៃ បន្ទាប់ពី បង្កើនការហ្វឹកហាត់នៅក្នុងស្រុក។

អគ្គលេខាធិការរូបនេះរំពឹងថា ជាមួយនឹងការខិតខំប្រឹងប្រជែងរបស់កីឡាករ កីឡាការិនីរបស់ខ្លួននឹង កាន់តែមានប្រៀប ក្នុងការឈានដល់ប្រជែងមេដាយជាក់ជាមិនខាន ដោយតាមការគ្រោងទុក កីឡាករ កីឡា ការិនីជម្រើសជាតិប្រដាល់សាកលសរុបមានចំនួន០៧នាក់។ ប្រភេទកីឡាប្រដាល់សាកលនេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាចាត់ចូលក្នុងប្រភេទកីឡាសក្តានុពល ក្នុងចំណោមប្រភេទកីឡាសក្តានុពលចំនួន៩ ស្របពេល ដែលប្រភេទកីឡាសរុបមានចំនួន៣០ ត្រៀមស៊ីហ្គេម នៅហ្វីលីពីន ឆ្នាំ២០១៩នេះ៕ធ.ដ