អ្នកប្រដាល់គុនចម្រុះកម្ពុជា ចាន់ រតនា បានយកឈ្នះជើងខ្លាំងសញ្ជាតិគុយបា Gustavo Balart ដោយពិន្ទុកាលពីយប់មិញ នៅសង្វៀនធំលំដាប់អន្តរជាតិ ONE Championship ដែលរៀបចំនៅប្រទេសថៃ។
ការប្រកួតនៅយប់មិញនេះ រតនា អ្នកប្រយុទ្ធក្រុងអង្គរ បានប្រើគ្រប់ក្បាច់ បំបាក់ជើងខ្លាំងគុយបា ហើយការឈ្នះនេះ ក៏ជាការឱកាសដើម្បីធ្វើឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពីក្បាច់គុនខ្មែរផងដែរ។
សូមបញ្ជាក់ថា នេះជាការទទួលបានជ័យជម្នះ៣លើកជាប់គ្នាហើយរបស់ រតនា នៅសង្វៀន ONE ហើយវាក៏ជាឱកាស សម្រាប់កីឡាករកម្ពុជារូបនេះ ឡើងប្រកួតដណ្ដើមខ្សែក្រវាត់ផងដែរ៕ធ.ដ