លោក គីម សារឿន អ្នកនិយមកីឡារត់បានទទូចមហាជនទទួលទានទឹកឱ្យបានច្រើនជាប្រចាំ ព្រោះទឹកចិត្តក៏អាចជួយឱ្យមានសុខភាព ជាពិសេសលាងសម្អាតជាតិពុលក្នុងខ្លួន។
ទន្ទឹមនឹងនេះ បុរសដែលអ្នកនិយមកីឡារត់ដូចគ្នាហៅឈ្មោះក្រៅថា គីម កុក ក៏លើកទឹកចិត្តជនរួមជាតិ ធ្វើយ៉ាងណាឆ្លៀតពេលហាត់ប្រាណឱ្យបាន ពោលធ្វើខ្លួនសកម្ម កុំចាំពេលឈឺទើបរកពេលលេងកីឡា។
លោក គីម សារឿន បានលេងកីឡារត់ជាង១០ឆ្នាំមកហើយ ហើយកីឡាមួយនេះបានជួយលោកមានសុខភាពល្អ ចៀសឆ្ងាយពីជំងឺយ៉ាងច្រើន៕